ប្រជាពលរដ្ឋ​សាទរ​ រំពឹងថា ការសាងសង់​ស្ពាន​ពី​ផ្លូវជាតិ​លេខ​១​ទៅ​កោះនរា និង​ស្ពាន​ពី​កោះនរា​ទៅ​កោះ​ពេជ្រ​ជួយ ​កាត់បន្ថយ​ការ​ស្ទះ​លើផ្លូវ​ជាតិ​លេខ​១

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ​ពលរដ្ឋ​ដែល​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ១​ជាប្រចាំ ជួប​បញ្ហា​កកស្ទះ​រាល់ថ្ងៃ​ផងដែរ​នោះ បង្ហាញ​នូវ​ក្ដី​រំពឹង​ខ្ពស់​ថា ​ការស្ថាបនា​ស្ពាន​ទាំងពីរ ​ ដែល​ស្ពាន​មួយ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ​១ ទៅ​តំបន់​អភិវឌ្ឍ​ន៍​កោះនរា និង​ស្ពាន​មួយ​ខ្សែ​ទៀត​ដែល​ភ្ជាប់​ពី ​កោះនរា​ទៅ​ទីក្រុង​កោះ​ពេជ្រ នឹង​ផ្ដល់​ភាព​ចំណេញ​ច្រើន ជាពិសេស​ជួយ​សម្រួល ​និង​កាត់បន្ថយ​ការកកស្ទះ​លើផ្លូវ​ជាតិ​លេខ​១​។


ជា​រៀងរាល់ថ្ងៃ​ផ្លូវជាតិ​លេខ ១ តែង​មាន​ភាព​កកស្ទះ​ជាប្រចាំ ​ជាពិសេស​កកស្ទះ​នៅ​កំឡុង​ម៉ោង​ធ្វើដំណើរ​ដែល​មាន​ភាព​មមាញឹក​ខ្លាំង​ គឺ​នៅ​ពេល​ព្រឹក​ដែល​ប្រជាពលរដ្ឋ​ចេញពី​គេហដ្ឋាន​មក​បំពេញ​កិច្ចការ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ពេល​ល្ងាច​ដែល​ប្រជាពលរដ្ឋ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។ ខណៈពេល​ផ្លូវ​កំពុង​មាន​ភាព​មមាញឹក​និង​កកស្ទះ​ដូច​រាល់ដង​នេះ​ អ្នកធ្វើដំណើរ​បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹមថា ​ស្ពាន​ថ្មី​ទាំងពីរ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ១ ​មក​តំបន់​អភិវឌ្ឍ​កោះនរា ​និង​ស្ពាន​មួយ​ខ្សែ​ទៀត​ដែល​ភ្ជាប់​ពី កោះនរា ​ទៅ​ទីក្រុង​កោះ​ពេជ្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ ក្រោម​អធិបតីភាព​របស់​សម្ដេច​ តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ ​នឹង​ជួយ​សម្រួល​ការ​កកស្ទះ​លើផ្លូវ​ជាតិ​លេខ១ ​និង​ផ្ដល់​ភាព​ចំណេញ​ច្រើន​សម្រាប់​ការ​ធ្វើដំណើរ​ប្រចាំថ្ងៃ​ ចេញចូល​រាជធានី​ភ្នំពេញ​។

ស្ពាន​ទាំងពីរ​ដែល​បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​នេះ គឺ​ស្ថិត​ក្រោម​ការ​សាងសង់រ​បស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ​។ សម្រាប់​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ​ទៅ​កោះនរា ​មាន​ប្រវែង ៨២៤​ម៉ែត្រ ​មាន​ទទឹង ២៤.៥០​ម៉ែត្រ ​ដោយ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ​៣៥​ខែ ។ រីឯ​ស្ពាន​ភ្ជាប់​ពី​តំបន់​អភិវឌ្ឍ​កោះនរា ​ទៅកាន់​ផ្លូវជាតិ​លេខ​១ ​មាន​ប្រវែង ៦០​ម៉ែត្រ ​ទទឹង ​២១​ម៉ែត្រ គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់ ១២​ខែ​៕

​អត្ថបទ​ ៖ ​គឹម​ហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm