UN៖ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរុស្ស៊ីបានប្រើសិទ្ធិវ៉េតូលើការអនុវត្តន៍បន្តដែលបានដាក់គោលដៅលើអ្នកដែលបំពានឬរារាំងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ដែលបង្អាក់ការដឹកជញ្ជូនជំនួយ ប្រព្រឹត្តការបំពានសិទ្ធិឬការជ្រើសរើសទាហានកុមារ។ អង្គការឃ្លាំមើលទណ្ឌកម្មអង្គការសហប្រជាជាតិឯករាជ្យ បានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅខែនេះថា កងទ័ពម៉ាលី និងដៃគូសន្តិសុខបរទេសរបស់ខ្លួន ដែលត្រូវបានគេជឿថាជាក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនWagner របស់រុស្ស៊ី កំពុងប្រើប្រាស់អំពើហិង្សាលើស្ត្រី និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀតដើម្បីធ្វើឲ្យរាលដាលភាពភ័យខ្លាច។
សមាជិកក្រុមប្រឹក្សា១៣រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលបានពង្រាងដោយប្រទេសបារាំង និងអារ៉ាប់រួម ដើម្បីបន្ថែមទណ្ឌកម្ម និងការពិនិត្យដោយឯករាជ្យសម្រាប់រយៈពេលមួយឆ្នាំទៀត។ រុស្ស៊ីបានបោះឆ្នោតវ៉េតូ ខណៈប្រទេសចិនបោះឆ្នោតអនុប្បវាទ។ ក្រោយមក រុស្ស៊ី បានជំនួសការបន្ថែមពេលដែលបានស្នើសុំចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលីសម្រាប់រយៈពេល១ឆ្នាំចុងក្រោយ ខណៈជប៉ុនបានបោះឆ្នោតប្រឆាំង ហើយសមាជិក១៣រូបដែលនៅសល់ អនុប្បវាទ។
អាណត្តិប្រចាំឆ្នាំបច្ចុប្បន្ន សម្រាប់របបការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការត្រួតពិនិត្យឯករាជ្យ នឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ៕
