អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយ៉េម៉ែន ឲ្យបង្ហាញពីជោគវាសនានៃមនុស្សដែលបាត់ខ្លួនក្នុងសង្គ្រាម និងភាពចលាចលជាច្រើនទសវត្សរ៍ ដើម្បីប្រារព្ធទិវាអន្តរជាតិសម្រាប់អ្នកដែលបាត់ខ្លួនទាំងនោះ។
លោកស្រី អាយ៉ា ម៉ាហ្សូប (Aya Majzoub) មកពីអង្គការលើកលែងទោស បានប្រាប់សារព័ត៌មានAFP នៅក្នុងព្រឹត្តិការណ៍មួយជាមួយក្រុមគ្រួសារនៃអ្នកបាត់ខ្លួននៅទីក្រុងបេរូត(Beirut)ថា រដ្ឋមជ្ឈិមបូព៌ាចំនួន៤ មានចំនួនអ្នកបាត់ខ្លួន និងមនុស្សដែលបាត់ខ្លួនដ៏ច្រើន។
លោកស្រី បានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសនីមួយៗ មិនបានចាត់វិធានការណាមួយ ដើម្បីធានាសិទ្ធិរបស់គ្រួសារទាំងនោះទេ។
លោកស្រី ម៉ាហ្សូប បាននិយាយថា ទាំងនេះ ក៏ជាប្រទេសដែលក្រុមគ្រួសារខ្លួនឯង បានរៀបចំ និងដឹកនាំយុទ្ធនាការ និងការតស៊ូមតិទាមទារសិទ្ធិរបស់ពួកគេ»។
នៅក្នុងប្រទេសអ៊ីរ៉ាក់ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សចន្លោះពី ២៥០.000នាក់ ទៅមួយលាននាក់ បានខ្លួន ចាប់តាំងពីឆ្នាំ១៩៦៨ ដែលធ្វើឲ្យវាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកបាត់ខ្លួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕


