ក្រសួងអប់រំ ទទួលស្គាល់ដេប៉ាតឺម៉ង់ គ្រប់គ្រងកីឡា និងហ្វឹកហាត់ នៃសាកលវិទ្យាល័យ ឡាយហ្វ

2023/08/31 06:25:44 pm        445

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់ដេប៉ាតឺម៉ង់ គ្រប់គ្រងកីឡា និងហ្វឹកហាត់ នៅ​សាកលវិទ្យាល័យ ឡាយហ្វ ដើម្បីធ្វើការបណ្ដុះបណ្ដាល ទាំងកម្រិតបរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង​លើ​មុខជំនាញមួយនេះ ។

យោងតាមប្រកាសដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការ​ទទួល​ស្គាល់​ការ​បង្កើត​ដេប៉ាតឺម៉ង់ គ្រប់គ្រងកីឡា និងហ្វឹកហាត់ គឺនៅក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ដែល​មាន​ស្រាប់ ដើម្បីធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ និង​បរិញ្ញាបត្រ​លើ​មុខជំនាញ គ្រប់គ្រងកីឡា និងហ្វឹកហាត់។

ទន្ទឹមជាមួយការទទួលស្គាល់នេះដែរ ក្រសួងតម្រូវឲ្យសាកលវិទ្យាល័យ ឡាយហ្វ បំពេញភារកិច្ច ៦​ចំណុច ១-រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសម្រាប់ដេប៉ាតឺម៉ង់ថ្មី ២-រៀបចំ​បទប្បញ្ញត្តិ​ស្ដីពី​ការ​គ្រប់គ្រង​ការ​សិក្សាសម្រាប់មុខជំនាញ ៣-រៀបចំកម្មវិធីសិក្សាលម្អិតឲ្យស្របតាមលក្ខខណ្ឌ និង​បទ​ប្បញ្ញត្ដិ​ នៃ​ក្របខណ្ឌគុណវឌ្ឍិជាតិកម្ពុជា ៤-អនុវត្តតាមបទដ្ឋានរបស់ក្រសួង ដែល​កំណត់​លើ​ស​កម្មភាព​ នៃការធានគុណភាពអប់រំផ្ទៃក្នុងនៅគ្រឹះស្ថានឧត្តមសិក្សា ៥-ធ្វើរបាយការណ៍​ប្រចាំ​ឆ្នាំ​អំពី​ការងារ​បណ្ដុះបណ្ដាលជូនក្រសួង និងគោរពតាមកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ។

ចំពោះនិស្សិតដែលរៀនចប់កម្មវិធីសិក្សា និង​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​ត្រូវ​ទទួល​សញ្ញាបត្រតាមកម្រិត និងមុខជំនាញ ដែលបានសិក្សា ។ សញ្ញាបត្រនេះ ត្រូវផ្ដល់​ឲ្យ​ដោយ​សាកលវិទ្យាល័យ ឡាយហ្វ ដោយផ្អែកតាមបញ្ជីឈ្មោះនិស្សិតឈ្មោះសិក្សាជាប់ជាស្ថាពរ ដែល​មាន​ការ​ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm