អាមេរិក៖ ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុងធ្វើឲ្យរីកចម្រើនទៅមុខយ៉ាងសកម្មការនូវចរចារបស់ពួកគេលើកិច្ចព្រមព្រៀងសព្វាវុធដ៏សំខាន់ ដែលនឹងផ្តល់គ្រាប់រំសេវសំខាន់ៗសម្រាប់ប្រភេទផ្សេងៗនៃប្រព័ន្ធសព្វាវុធ រួមទាំងកាំភ្លើងធំដែលជាសញ្ញាចុងក្រោយបង្អស់ ដែលវិមានក្រឹមឡាំងអស់សង្ឃឹមក្នុងការទទួលបានសម្ភារៈបន្ថែមទៀតសម្រាប់ការលុកលុយទៅលើអ៊ុយក្រែនដែលកំពុងធ្លាក់ចុះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក។
ព័ត៌មានអំពីកិច្ចព្រមព្រៀងដ៏មានសក្ដានុពលនេះ កើតឡើង បើទោះបីជាប្រទេសកូរ៉េខាងជើងអះអាងជាសាធារណៈផ្ទុយពីនេះក្តី។
រដ្ឋបាលលោកបៃដិន (Biden) បាននិយាយកាលពីថ្ងៃពុធថា ពួកគេនៅតែមានការព្រួយបារម្ភថា រដ្ឋឯកោទាំងពីរ កំពុងស្ថិតក្នុងការចរចារផ្នែកសព្វាវុធ ហើយថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីខែមុន គណៈប្រតិភូទីពីរនៃមន្ត្រីរុស្ស៊ីបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាបន្ថែមអំពីកិច្ចព្រមព្រៀងដ៏សំខាន់នេះ។
បន្ថែមពីលើគណៈប្រតិភូទីពីរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតជូនគ្នាទៅវិញទៅមក ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី នេះបើយោងតាមអ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ឃើប៊ី (John Kirby)៕

