ក្លិបបាល់ទាត់តោខៀវ Chelsea នៅមិនទាន់បិទបញ្ចប់ការទិញចូលកីឡាករថ្មីឡើយនៅរដូវក្តៅនេះ ខណៈដែលពេលនេះខិតជិតកិច្ចព្រមព្រៀងមួយទៀត ក្នុងការនាំយកខ្សែប្រយុទ្ធអង់គ្លេសអាយុក្រោម២១ ឆ្នាំ Cole Palmer ពី Manchester City។
អ្នកចាត់ការ Chelsea លោក Mauricio Pochettino ធ្លាប់បាននិយាយថា Chelsea នៅត្រូវការកីឡាករបន្ថែមទៀតនៅតំបន់ប្រយុទ្ធមុនទីផ្សារដោះដូរកីឡាករបិទបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ។
កីឡាករវ័យ ២១ ឆ្នាំរូបនេះអាចលេងបានទាំងតំបន់ប្រយុទ្ធ និងបម្រើ។

អ្នកចាត់ការ City លោក Pep Guardiola ក៏ធ្លាប់បាននិយាយដែរថា Cole Palmer បើចាកចេញមិនអាចក្នុងលក្ខខណ្ឌខ្ចីជើងឡើយ បន្ទាប់ពីក្លិបធ្លាប់បដិសេធសំណើខ្ចីពី West Ham ផងដែរ។
Cole Palmer គឺជាសមាជិករបស់ក្រុម U21 អង់គ្លេសដែលឈ្នះជើងឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំ។
Cole Palmer ចាប់ផ្តើមរដូវកាលថ្មីនេះជាមួយ Manchester City ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងជ័យជំនះលើ Sevilla លើកពាន UEFA Super Cup និងវគ្គផ្តាច់ព្រ័ត្រ Community Shield ដែលចាញ់ Arsenal៕ អត្ថបទ៖នាង សុភាវុធ