ក្លិបបាល់ទាត់អ៊ីតាលី Inter Milan បានសំរេចក្នុងការនាំយកខ្សែការពារបារាំង Benjamin Pavard ពី Bayern Munich ហើយ នេះបើតាមការប្រកាសពីក្លិបទាំងពីរនៅថ្ងៃពុធម្សិលមិញ។
មិនមានការបង្ហាញលំអិតពីកិច្ចព្រមព្រៀងផ្ទេរឡើយ តែសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា កីឡាករវ័យ ២៧ ឆ្នាំរូបនេះផ្លាស់មកកាន់ក្រុមរបស់លោក Simone Inzaghi ក្នុងតម្លៃផ្ទេរប្រមាណ ៣២ លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំនៅកីឡដ្ឋាន San Siro។

Benjamin Pavard ដែលចូលរួមជាមួយ Bayern Munich នៅឆ្នាំ ២០១៩ ផ្លាស់ពី Stuttgart នោះ ធ្លាប់ឈ្នះជើងឯកអាល្លឺម៉ង់ Bundesliga ៤ លើក និងជើងឯកពិភពលោក FIFA World Cup 2018 នៅរុស្ស៊ីជាមួយក្រុមជម្រើសជាតិបារាំង។
ការមកដល់របស់ Benjamin Pavard គឺដើម្បីជំនួសតំណែងនៃការចាកចេញរបស់ Milan Skriniar ទៅកាន់ Paris Saint Germain។
Inter Milan ចាប់ផ្តើមរដូវកាលថ្មី Italia Serie A រដូវកាលថ្មីនេះបានល្អដោយឈ្នះទាំងពីរប្រកួត៕អត្ថបទ៖នាង សុភាវុធ
