អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានការពិនិត្យឡើងវិញការសម្រេចស្តីពីអំពើពុករលួយ ដែលលោកបាននិយាយថា ត្រូវបានបង្កើតឡើងដោយគណៈកម្មការវេជ្ជសាស្ត្រ ដែលដំណើរការលើបញ្ហាថាតើការកែណ្ឌទ័ពសមស្របសម្រាប់អង្គភាពសេវា នៅក្នុងយោធាអ៊ុយក្រែនឬទេ។
ថ្លែងអំឡុងពេលសុន្ទរកថាពេលយប់ លោក Zelenskiy បាននិយាយថាការលើកលែងផ្នែកវេជ្ជសាស្ត្រជាច្រើន ពីអង្គភាពយោធាត្រូវបានផ្តល់ នៅក្នុងតំបន់មួយចំនួន ដែលបានបង្កើនចំនួន១០ដង ហើយការអនុវត្តន៍ច្បាប់នោះបានផ្តល់ឯកសារ គំរូនៃមន្ត្រីដែលទទួលសំណូកមានតម្លៃរាប់ពាន់ដុល្លារ។
ប្រទេសអ៊ុយក្រែន បានណែនាំការកែណ្ឌកងទ័ពជាទូទៅ បន្ទាប់ពីការវាយលុកទ្រង់ទ្រាយធំកាលពីខែកុម្ភះឆ្នាំ២០២២របស់រុស្ស៊ី និងទាហានបម្រុង មានអាយុចន្លោះ១៨ឆ្នាំដល់៦០ឆ្នាំ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការកែណ្ឌទ័ព។
យោធាទទួលនូវរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬយុទ្ធសាស្ត្រជ្រើសរើសទ័ព។ លោក Zelenskyy បានចុះហត្ថលេខាលើក្រិតមួយកាលពីដើមខែសីហា ដោយធ្វើឲ្យមានសេចក្តីសម្រេចជាផ្លូវការដើម្បីបណ្តេញចេញប្រធានការិយាល័យជ្រើសរើសប្រចាំតំបន់ទាំងអស់ បន្ទាប់ពីការស៊ើបអង្កេតនៅទូទាំងប្រទេស ដែលត្រូវបានរកឃើញករណីជាច្រើនជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬការបំពាន៕

