អាមេរិក៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនកំពុងធ្វើសមយុទ្ធយុទ្ធសាស្ត្រនៅទីវាលទ្រង់ទ្រាយធំ ជាផ្នែកនៃសមយុទ្ធខែលការពារសេរីភាព Ulchi ដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកាលពីសប្តាហ៍មុន។
នៅក្នុងវីដេអូ ដែលបានផ្តល់ឲ្យដោយកងទ័ព បានឲ្យដឹងថា រថក្រោះយោធាជាច្រើនគ្រឿង ត្រូវបានគេឃើញធ្វើសមយុទ្ធបាញ់នៅទីវាលខាងក្រៅ អំឡុងការបណ្តុះបណ្តាលនៅលើទីលាន។
កងទ័ពនិយាយថា ខ្លួនបានដាក់ពង្រាយទាហានប្រមាណ១៦០០នាក់ និងយុទ្ធោបករណ៍៤៥០គ្រឿង រួមមាន រថក្រោះK1A2 និងកាំភ្លើងធំផ្លោងស្វ័យកម្មK9A1 នៅក្នុងតំបន់ Pocheon និងតំបន់ Choerwon នៅជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង អំឡុងការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។
ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានកំណត់ពេលបញ្ចប់សមយុទ្ធរដូវក្តៅខែលការពារសេរីភាព Ulchi ដែលបានរៀបចំឡើងដើម្បីពង្រីកការឆ្លើយតបរួមរបស់ពួកគេ ចំពោះការគំរាមមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ។
ទីក្រុងព្យុងយ៉ាង បានរិះគន់ជាយូរមកហើយចំពោះសមយុទ្ធនេះ ថាជាការហាត់សមសម្រាប់សង្គ្រាម៕

