ចិន៖ ប្រទេសចិន បានចេញការព្រមានពីព្យុះទីហ្វុងកម្រិតខ្ពស់បំផុតនៅថ្ងៃព្រហស្បតិ៍នេះ ខណៈព្យុះទីហ្វុង Saola បានរំកិលចូលមកកាន់តែកៀកនៅឆ្នេរភាគអាគ្នេយ៍ ដែលនឹងគំរាមកំហែងដល់ក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតធំៗដ៏ទៃទៀត នៅក្នុងខេត្ត Guangdong ដែលនៅជិតខាង។ ការរិយាល័យព្យាករណ៍របស់ចិន បានចេញការព្រមានព័ណ៌ក្រមហមអំពីព្យុះទីហ្វុងនៅព្រឹកម៉ោង៦ ម៉ោងក្នុងតំបន់។
មជ្ឈមណ្ឌលឧត្តុនិយមជាតិប្រទេសចិន បាននិយាយថា ព្យុះ Saola ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយប្រមាណ២៩៥គីឡូម៉ែត្រភាគអាគ្នេយ៍ខេត្ត Guangdong នឹងបក់ឆ្ពោះទៅភាគពាយព្យឆ្លងកាត់សមុទ្រចិនខាងត្បូង ក្នុងល្បឿន១០គីឡូម៉ែត្រក្នុងមួយម៉ោងដែលកំពុងខិតទៅជិតជាលំដាប់ទៅរកឆ្នេរ ខេត្ត Guangdong ដែលក្រោយមកបានចុះខ្សោយកម្លាំងយ៉ាងយឺត។
មជ្ឈមណ្ឌលនិយាយថា ព្យុះទីហ្វុង Saola នឹងបោកបក់ដល់ដីគោកតាមបណ្តោយឆ្នេរ នៅកន្លែងមួយចំនួនមកពីតំបន់Huilai ខេត្ត Guangdong ទៅកាន់ទីក្រុងហុងកុង នៅពេលរសៀលដល់យប់ថ្ងៃទី១ ខែកញ្ញា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា ស្ថានីយ៍រថភ្លើងរបស់ប្រទេសចិន បានផ្អាករថភ្លើងសំខាន់ៗជាច្រើនខ្សែ ហើយទីក្រុងសៀងហៃ បានបញ្ឈប់រថភ្លើងទៅកាន់ខេត្ត Guangdong ។
ស្ថានីយ៍អង្កេតនៅក្រុងហុងកុងបានកត់សំគាល់ថា ព្យុះទីហ្វុង saola នឹងនាំមកនូវព្យុះកើនឡើង ទៅកាន់តំបន់ទំនាបតំបន់ឆ្នេរ ដែលតាមការប៉ាន់ប្រមាណព្យុះ Saola បច្ចុប្បន្នមានចម្ងាយប្រមាណ៤៤០គីឡូម៉ែត្រពីទីប្រជុំជនទីក្រុង៕

