សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ឆ្នាំនេះ ​នឹង​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ SME

2021/05/26 01:56:19 pm        93

ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ​នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី ៨ ​នៅ​ចុងឆ្នាំ​២០២១ ដោយ​ផ្តោត​លើ​ការអភិវឌ្ឍន៍​វិស័យ​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ ដែល​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ធនាគារជាតិ​នៃ​កម្ពុជា នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ ​លើក​ទី​៨ ឆ្នាំ​២០២១ ​ស្តីពី "​បញ្ហា​ប្រឈម​ និង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ​លើស​ពី ៩០% នៃ​សហគ្រាស​សរុប ដែល​បាន​រួម​ចំណែក​ជិត ៦០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ​និង​បង្កើត​ការងារ​ជាង ៧០% ​នៃ​ការងារ​សរុប ។ ​កន្លងមក​សហគ្រាស​ធុន​តូច និង​មធ្យម ​បាន​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ជីវភាព​ និង​កាត់បន្ថយ​ភាព​ក្រីក្រ ជាពិសេស​ក្នុងចំណោម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីជនបទ​។

ទោះបី​វិស័យនេះ​ បាន​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​យ៉ាងណាក្តី ការសិក្សា​ពី​ស្ថានភាព​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា ​បាន​បង្ហាញថា សហគ្រាស​ធុន​តូច ​និង​មធ្យម មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុង​អាជីវកម្ម ហើយ​មាន​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​ចីរភាព​។​ លើសពីនេះ ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​បន្ថែមទៀត ​ដល់​ការធ្វើ​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ​ដែលមាន​ភាព​ងាយ​រងគ្រោះ​ទៅ​នឹង​ការប៉ះទង្គិច​ស្រាប់ ។

សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​៨ មាន​គោលបំណង​លើកកម្ពស់​ការស្រាវជ្រាវ លើ​ប្រធានបទ​ខាងលើ និង​ផ្តល់​ជា​វេទិកា​ពិភាក្សា​ជុំវិញ​បញ្ហា​ប្រឈម និង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា ដែល​អាច​ក្លាយ​ជា​ធាតុ​ចូល​ក្នុង​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ និង​ប្រកបដោយ​បរិ​យាប​ន្ន​ខ្ពស់ ។

ប្រធានបទ​ស្តីអំពី​តួនាទី​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ​និង​បញ្ហា​ប្រឈម​ផលិតភាព និង​ភាព​ប្រកួតប្រជែង ក្នុង​ការ​នាំចេញ នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​មកលើ​សហគ្រាស​ធុន​តូច ​និង​មធ្យម​តាម​វិស័យ​នានា ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ និង​ការធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច ​និង​មធ្យម និង​ការលើកកម្ពស់​សហគ្រិន​ស្ត្រី នៅក្នុង​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា ​នឹងត្រូវ​បាន​ជ្រើសរើស​សម្រាប់ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​៕

​អត្ថបទ ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am