បន្ទាយមានជ័យ ឡើងវគ្គ ១/៤ ខណៈឈើតុំ, បាត់ដំបង និងរតនគិរី ត្រូវអ៊ុត​ប្រកួតចុងក្រោយ

2023/08/31 08:33:01 pm        1.8 K

ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២០២៤ ក្រោយ​បន្ដ​យក​ឈ្នះ​ក្រុម​ឈើតុំ-ខេត្តពោធិ៍សាត់ ៣-១ ដែលនាំឲ្យក្រុមឈើតុំ រួមជាមួយក្រុមយុវជនខេត្តបាត់ដំបង និង​ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរបស់ខ្លួន ដើម្បី​កំណត់​ជោគ​វាសនាបានឡើងវគ្គបន្ដ ឬក៏អត់?

សម្រាប់ការប្រកួតបញ្ចប់ពូលC របស់ខេត្តបន្ទាយមានជ័យ គឺបាន​បន្ដ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ឈើ​តុំ-​ខេត្តពោធិ៍សាត់ ៣-១ បន្ទាប់ពីឈ្នះ ៣-២ លើទឹកដីខ្លួន កាលពីជើងទី១ ។ ជ័យជម្នះនេះ បាន​ធ្វើ​ឲ្យខេត្តបន្ទាយមានជ័យ ធានាកៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួត ឈ្នះ ៥ និង​ចាញ់ ៣ប្រកួតរកបាន ១៥ពិន្ទុ ។ រីឯក្រុមឈើតុំ-ខេត្តពោធិ៍សាត់ បន្ដឈរលេខ២ មាន ១២​ពិន្ទុ នាំមុខគូប្រជែង ខេត្តបាត់ដំបង ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីយុវជនខេត្តបាត់ដំបង ប្រកួត​ស្មើ​ខេត្ត​ឧត្ដរមានជ័យ ១-១ កាលពីម្សិលមិញ ។

បច្ចុប្បន្នយុវជនខេត្តបាត់ដំបង មាន ១១ពិន្ទុឈរលេខរៀងទី៣ តែនៅសល់ ១ប្រកួតក្នុងដៃ ដូច​ក្រុម​ឈើតុំ-ខេត្តពោធិ៍សាត់ដែរ ។ តាមរយៈនេះ ក្រុមទាំងពីរ ត្រូវរង់ចាំ​អ៊ុតល​ទ្ធផល​ការ​ប្រកួត​បញ្ចប់​ពូលរៀងៗខ្លួនសប្ដាហ៍ក្រោយ ដើម្បីកំណត់ថា តើក្រុមណា នឹងត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាមួយខេត្តបន្ទាយមានជ័យ ។

ដោយឡែកក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ក៏មិនខុសពីក្រុមឈើតុំ-ខេត្តពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង​ដែរ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះវិហារ ២-១ កាលពីល្ងាចថ្ងៃទី៣០ ខែ​សីហា​ម្សិលមិញ បានធ្វើឲ្យពួកគេ មានក្ដីសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ ។ ជ័យជម្នះនេះ ធ្វើឲ្យ​អធិរាជ​ដំរីឦសាន ខេត្តរតនគិរី បន្ដឈរលេខ៣ បណ្ដោះអាសន្នក្នុងពូល D តែមាន ១៣ពិន្ទុ​ស្មើ​ក្រុម​សៀមរាប ដែលឈរលេខរៀងទី២ ។

ប៉ុន្ដែខេត្តសៀមរាប បានអស់ការប្រកួតទៅហើយ នៅឡើយក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ដែល​នៅសល់ ១ប្រកួតទៀត ។ ដូច្នេះការប្រកួតចុងក្រោយ ពួកគេត្រូវការតែ ១ពិន្ទុប៉ុណ្ណោះ ដើម្បី​ទម្លាក់ខេត្តសៀមរាប ហើយឡើងទៅវគ្គបន្ដ ។ ចាំមើលតើខេត្តសៀមរាប និង អធិរាជដំរីឦសាន ខេត្ត​រតនគិរី ត្រូវក្រុមណា នឹងត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ខេត្ត ជា​មួយ​ក្រុម​កំពូលតារាងខេត្តកំពង់ធំ? អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm