មានប្រតិកម្មជាច្រើនពីពិភពលោក ចំពោះក្រុមមន្ត្រីកងទ័ពប្រទេសហ្គាបុង ដែលប្រកាសធ្វើរដ្ឋប្រហារ

2023/08/31 08:34:29 pm        236

ហ្គាបុង៖ មន្ត្រីយោធាជាន់ខ្ពស់មួយក្រុមនៅក្នុងប្រទេសហ្គាបុងបាននិយាយថា ពួកគេបានដណ្តើមអំណាចកាលពីព្រឹកព្រលឹមថ្ងៃពុធ (៣០សីហា) ប៉ុន្មាននាទីបន្ទាប់ពីស្ថាប័នបោះឆ្នោតរបស់រដ្ឋអាហ្រ្វិកកណ្តាលបានប្រកាសថាលោកប្រធានាធិបតី Ali Bongo បានឈ្នះឆ្នោតអាណត្តិទីបី។ មានប្រតិកម្មជាច្រើនពីជុំវិញអ្វីដែលទំនងជារដ្ឋប្រហារយោធាលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ២០២០មក។

គណៈកម្មាធិការសហភាពអាហ្រ្វិកបាននិយាយថា «ប្រធានគណៈកម្មការសហភាព អាហ្វ្រិក AU គឺលោក Moussa Faki Mahamat កំពុងតាមដានដោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅសាធារណរដ្ឋហ្គាបុង ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរៀបចំផែនការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះថា ជាផ្លូវចេញពីវិបត្តិក្រោយការបោះឆ្នោតបច្ចុប្បន្នរបស់ខ្លួន។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Olivier Veran បាននិយាយថា «យើងថ្កោលទោសរដ្ឋប្រហារយោធាប្រទេសនេះ ហើយរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះការបោះឆ្នោតដោយសេរី និងតម្លាភាព»។ 

អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក លោក John Kirby បាននិយាយថា «បញ្ហានោះមានការពាក់ព័ន្ធយ៉ាងខ្លាំងចំពោះពួកយើង។ យើងនឹងនៅតែជាអ្នកគាំទ្រប្រជាជនក្នុងតំបន់ ហើយយើងគាំទ្រប្រជាជនហ្គាបុង និងជាការពិតណាស់ យើងក៏គាំទ្រលើការទាមទាររបស់ប្រជាជនហ្គាបុង សម្រាប់អភិបាលកិច្ចប្រជាធិបតេយ្យផងដែរ»។

បន្ថែមពីលើនោះ អគ្គលេខាធិការបណ្ដារដ្ឋសហធន លោកស្រី Patricia Scotland អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borris អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោស្រី Maria Zakharova និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានលើកឡើងពីកង្វល់អំពីការរៀបចំផែនការធ្វើរដ្ឋប្រហារ ដែលហាក់ដូចជារដ្ឋប្រហារយោធាលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាល មួយនេះផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm