រុស្សី៖ ប្រទេសរុស្ស៊ី បានមើលឃើញការវាយប្រហារដោយយានដ្រូទ្រង់ទ្រាយធំបំផុតនៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីខ្លួនបានចាប់ផ្តើមសង្គ្រាមលើអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូ បានសម្លាប់បុរសពីរនាក់នៅក្នុងការទម្លាក់គ្រាប់បែកស្ទើរព្រមៗគ្នាលើទីក្រុងគីវ ខណៈដែលភាពតានតឹងលើអាកាសនៃជម្លោះនេះ បានកើនឡើង។
តំបន់ចំនួន៦របស់រុស្សី រួមទាំងទីក្រុងមូស្គូ បានរងការវាយប្រហារកាលពីព្រឹកថ្ងៃពុធ ខណៈដែលនៅក្នុងទីក្រុងប៉េស្កូវ( Pskov) ជិតព្រំដែនអេស្តូនី យន្តហោះដឹកជញ្ជូនជាច្រើន ត្រូវបានគេរាយការណ៍ថា បានរងការខូចខាត នៅពេលដែលយានដ្រូន បើកបានវាយប្រហារទៅលើអាកាសយានដ្ឋានមួយ។
មន្ត្រីរុស្ស៊ី មិនបានរាយការណ៍ថា មានអ្នករបួស ឬស្លាប់ទេ ហើយអះអាងថា បានរារាំងការវាយប្រហារស្ទើរតែទាំងអស់។
ពួកគេ បានអះអាងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី ក៏បានបាញ់ទម្លាក់មីស៊ីលរបស់អ៊ុយក្រែននៅលើតំបន់គ្រីម៉េភាគខាងកើត និងយ៉ាងហោចណាស់យានដ្រូនមួយគ្រឿងពីលើតំបន់ Bryansk ភាគខាងលិចប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ៕


