អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ កំពុងបន្ថយអត្រានៃការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូដែលជិតឈានដល់កម្រិតផលិតសព្វាវុធដែលក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់UN ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែក្រោយ ដោយបន្ថែមការបន្ធូរបន្ថយភាពតានតឹងនៅឈូងសមុទ្រពែក្សដែលត្រូវបានគេមើលឃើញរួចហើយថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ពិភាក្សាអំពីការដោះលែងអ្នកទោស និងការបញ្ចេញប្រេងកាន់តែច្រើនឡើងលើទីផ្សារពិភពលោក។
ក្រុមអ្នកត្រួតពិនិត្យនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) កំពុងរៀបចំផ្សព្វផ្សាយរបាយការណ៍ការពារសុវត្ថិភាពស្តីពីអ៊ីរ៉ង់ប្រចាំត្រីមាសរបស់ខ្លួន មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងវីយែន នៅថ្ងៃទី១១ ខែកញ្ញា។ មន្ត្រីនុយក្លេអ៊ែរមួយចំនួន ព្យាករថា ទិន្នន័យរបស់ IAEA នឹងបង្ហាញថា ប្រទេសអ៊ីរ៉ង់ កំពុងកាត់បន្ថយការផលិតសារធាតុអ៊ុយនីរ៉ាញ៉ូមដែលសម្បូរដោយសារធាតុគីមីកម្រិតខ្ពស់ ដែលជាសមាសធាតុសំខាន់នៃគ្រាប់បែកបរមាណូ។ ប្រទេសអ៊ីរ៉ង់ និយាយថា កម្មវិធីរបស់ខ្លួន គឺមានសន្តិភាព។
លោក Ali Vaez ដែលប្រធាននៃក្រុមដោះស្រាយអន្តរជាតិ (International Crisis Group) បាននិយាយថា៖«ដោយសារតែជាសញ្ញាការទូតមួយ នេះនឹងជាការបង្ហាញពិតប្រាកដដំបូងនៃការបន្ថយកម្រិតមួយចំនួននៅលើផ្នែករបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីការបន្តការពង្រីករយៈពេលជាច្រើនឆ្នាំ។ «ដោយសារតែបញ្ហាបច្ចេកទេស ការថយចុះចំនួន៦០ភាគរយ នឹងមិនធ្វើឲ្យបានច្រើន ដើម្បីបំបាត់កង្វល់មិនរីកសាយភាយឡើយ»៕

