គ្រូពេទ្យមនី្ទរពេទ្យព្រះអង្គឌួង និងគ្រូពេទ្យជប៉ុន ផ្តល់ការវះកាត់ព្យាបាលអ្នកជំងឺ មានដុំសាច់មហារីកក្នុងច្រមុះ

2023/08/31 10:29:38 pm        1.9 K

ភ្នំពេញ៖ ក្រុមគ្រូពេទ្យមនី្ទរពេទ្យព្រះអង្គឌួង នៃព្រះរាជាណាចក្រកម្ពុជា និងគ្រូពេទ្យនៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន បានផ្តល់ការវះកាត់ព្យាបាលអ្នកជំងឺ មានដុំសាច់មហារីក ក្នុងច្រមុះដោយប្រើម៉ាស៊ីនអង់ដូស្តុបពី ដែលជាករណីពិបាកក្នុងការវះកាត់ ឲ្យជាសះស្បើយដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត Kazuhiro Omura ឯកទេសត្រចៀក ច្រមុះ បំពង់ក និងវះកាត់បាតខួរក្បាល នៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន គឺលោកបានមកកាន់ប្រទេសកម្ពុជា ជាង១០ឆ្នាំ​មកហើយ(ក្នុងឆ្នាំ២០០៩)។ ជាទូទៅលោកវេជ្ជបណ្ឌិត មកកម្ពុជា មួយឆ្នាំម្តងៗ ដើម្បីធ្វើការ​បណ្តុះបណ្តាលផ្នែកអង់ដូស្តុបពីជូនក្រុមគ្រូពេទ្យកម្ពុជា ជារៀងរាល់ឆ្នាំ។ ហើយក្រុមគ្រូពេទ្យកម្ពុជា ក៏បានអញ្ជើញទៅទទួលការបណ្តុះបណ្តាលផ្នែកអង់ដូស្តុបពីនេះ នៅប្រទេសជប៉ុនជាច្រើនរូបផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត Kazuhiro Omura បានថ្លែងប្រាប់BTV ព័ត៌មានថា លោកពិត​ជារីករាយណាស់បានមកជួយដល់ក្រុមគ្រូពេទ្យក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដើម្បីមាន​លទ្ធភាព​ក្នុងការវះកាត់អ្នកជំងឺដែលមានដុំសាច់មហារីក ក្នុងច្រមុះឲ្យជាសះស្បើយ និងមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយប្រើប្រាស់ម៉ាស៊ីនអង់ដូស្តុបពី សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត និងមួយផ្នែកទៀត បានចូលរួមកាត់បន្ថយចំនួនប្រជាពលរដ្ឋ ដែលមានបំណង​ធ្វើដំណើរ​ទៅទទួលសេវាកម្មថែទាំសុខភាព នៅក្រៅប្រទេស។

ដោយកន្លងមកគ្រូពេទ្យ មិនមានលទ្ធភាពក្នុងការវះកាត់ព្យាបាលជំងឺ ប៉ុន្តែនៅពេលនេះ ក្រុម​ការងារគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង មានសមត្ថភាពខ្ពស់ ក្នុងការវះកាត់ព្យាបាលអ្នកជំងឺប្រភេទ​នេះឲ្យជាសះស្បើយ និងទទួលបានជោគជ័យ ដោយមានលោកវេជ្ជបណ្ឌិត ជួយគាំទ្រ។

ចំណែកលោកវេជ្ជបណ្ឌិត ជិន មករា អនុប្រធានផ្នែកពិនិត្យ ពិគ្រោះជំងឺត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ផ្នែកត្រចៀក ច្រមុះ បំពង់ក និងវះកាត់ផ្នែកអង់ដូស្តុបពី មានការរីកចម្រើនខ្លាំង។ ចំណែកប្រជាពលរដ្ឋមកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ នៅផ្នែកខាងលើនេះ មានការកើនឡើងចន្លោះពី៤០០នាក់ ទៅជាង៦០០នាក់ក្នុងមួយថ្ងៃ។ ស្របពេលដែលប្រជាពលរដ្ឋបានផ្តល់ទំនុកចិត្តខ្ពស់មកកាន់ក្រុមគ្រូពេទ្យនៅមនី្ទរពេទ្យព្រះអង្គឌួង គឺលោកគ្រូពេទ្យ អ្នកគ្រូពេទ្យរបស់យើងបានខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរ ដើម្បីធ្វើការវះកាត់ប្រភេទដុំសាច់ ដែលជ្រៀតចូលក្នុងបាតខួរក្បាល។ ការផ្តល់សេវាប្រកបដោយគុណភាពនេះ គឺមានការជួយគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមនី្ទរពេទ្យ ព្រមទាំងគ្រប់គ្រងដឹកនាំផ្ទាល់​ពី​ឯកឧត្តម​សាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យ បានផ្តល់ឱកាស ក៏ដូចជាបំពាក់នូវឧបករណ៍​ទំនើប ដែលមានប្រសិទ្ធភាពក្នុងការវះកាត់ដុំសាច់មហារីក ដោយយើងមានក្រុមគ្រូពេទ្យ​មកពី​ប្រទេសជប៉ុន ចូលរួមសហការគ្នាក្នុងការវះកាត់។

ដុំសាច់មហារីកនេះ គឺជាប្រភេទដុំសាច់កាចសាហាវ និងពិបាកក្នុងវះកាត់ ដោយក្រុមគ្រូពេទ្យ​ត្រូវមានជំនាញខ្ពស់ប្រើបច្ចេកវិទ្យា បកបាតខួរក្បាល និងឈានទៅ​យកដុំសាច់ក្នុងខួរក្បាលចេញ ដោយប្រើរយៈ១២ម៉ោងក្នុងការវះកាត់នេះ។ ដូច្នេះធ្វើឲ្យការវះកាត់ដុំសាច់មហារីកជូនអ្នកជំងឺ ទទួលបានជោគជ័យ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន បាន​កោតសរសើរ​ដល់ឯកឧត្តមសាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យ និងថ្នាក់ដឹកនាំ បានធ្វើការ​អភិវឌ្ឍខ្លាំង​លើហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ជាពិសេសផ្នែកត្រចៀក ច្រមុះ បំពង់ក អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ចាប់តាំងពីឆ្នាំ២០០៩មកដល់ពេលេនះ លោកបានបង្ហាត់បង្រៀនគ្រូពេទ្យកម្ពុជា ឲ្យមានចំណេះជំនាញ ឯកទេសច្បាស់លាស់ ចំនួនជាង១០នាក់ លើផ្នែកអង់ដូស្តុបពីនេះ។

ក្នុងនោះលោកមានគោលដៅច្បាស់លាស់ និងមានឆន្ទះជួយដល់ប្រជាជន និងគ្រូពេទ្យកម្ពុជា ឲ្យមានជំនាញឯកទេស និងការអភិវឌ្ឍ លើការប្រើប្រាស់ម៉ាស៊ីនអង់ដូស្តុបពី សម្រាប់ផ្តល់​សេវាជូនប្រជពលរដ្ឋ ឲ្យមានសុខភាពល្អ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm