ម៉ាឡេស៊ី និងឥណ្ឌា តវ៉ាប្រឆាំងនឹងផែនទីថ្មីរបស់ចិន ដែលអះអាងសិទ្ធិលើដែនដីមានជម្លោះ ខណៈឥណ្ឌូនេស៊ី កំពុងពិនិត្យ

2023/08/31 11:16:52 pm        88

ប្រទេសម៉ាឡេស៊ីបានចូលរួមជាមួយឥណ្ឌា ក្នុងការតវ៉ាប្រឆាំងនឹងការអះអាងសិទ្ធិរបស់ប្រទេសចិនលើដែនដីដែលមានជម្លោះ ដោយត្រូវបានដាក់បញ្ចូលក្នុងផែនទីដែលបានចេញផ្សាយថ្មីរបស់ខ្លួន ខណៈដែលឥណ្ឌូនេស៊ី និយាយថា ខ្លួនកំពុងស្វែងរកព័ត៌មានលម្អិតបន្ថែមលើបញ្ហានេះ តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុងប៉េកាំង។

ក្រសួងធនធានធម្មជាតិរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី២៨ ខែសីហា) បានចេញ «China Standard Map Edition 2023» ឬផែនទីស្តង់ដាររបស់ចិនច្បាប់ឆ្នាំ២០២៣ ដែលអះអាងសិទ្ធិលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃតំបន់សមុទ្ររបស់ម៉ាឡេស៊ី នៅជិតរដ្ឋ Borneo រដ្ឋ Sabah និងរដ្ឋ Sarawak ប្រទេសប្រ៊ុយណេ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ព្រមទាំងតំបន់ដីគោកមួយចំនួន ក្នុងប្រទេសឥណ្ឌា។

ឥឡូវនេះ មានខ្សែបន្ទាត់ចំនួន ១០ចំណុច ឬ «10-dash» ដោយមានបន្ថែមបន្ទាត់ទៅភាគខាងកើតនៃកោះតៃវ៉ាន់ ដែលជាការបំបែកចេញពីខ្សែបន្ទាត់ធម្មតាចំនួន៩ ដែលទីក្រុងប៉េកាំង បាន និងកំពុងប្រើប្រាស់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីធ្វើការអះអាងសិទ្ធិរបស់ខ្លួនលើផ្នែកដ៏ធំនៃសមុទ្រចិនខាងត្បូង។

ជាការឆ្លើយតបនឹងផែនទីថ្មីនេះ ក្រសួងការបរទេសរបស់ម៉ាឡេស៊ី កាលពីថ្ងៃពុធ (ទី៣០ ខែសីហា) បានប្រាប់ថា ខ្លួនមិនទទួលស្គាល់ការអះអាងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ដោយបន្ថែមថាផែនទីនេះ មិនមានសិទ្ធិអំណាចចាំបាច់លើម៉ាឡេស៊ីនោះទេ។ ក្រសួងបានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីតែងតែបដិសេធការអះអាងរបស់ភាគីបរទេសណាមួយ ចំពោះអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើសណ្ឋានដែនសមុទ្រ ឬតំបន់ដែនសមុទ្រ ដោយផ្អែកលើផែនទីថ្មីរបស់ម៉ាឡេស៊ីឆ្នាំ១៩៧៩។

ចំណែកប្រទេសឥណ្ឌូនេស៊ី នៅមិនទាន់បានចេញការឆ្លើយតបជាផ្លូវការនោះទេ ជុំវិញផែនទីថ្មីរបស់ចិន ដែលអះអាងសិទ្ធិលើទឹកដីជុំវិញប្រជុំកូនកោះ Natuna ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ប្រវែង ២០០ម៉ាយល៍ (ជាង ៣៧០គីឡូម៉ែត្រ) របស់ខ្លួន។ យោងតាមសារព័រត៌មាន BBC News Indonesia បានឲ្យដឹងថា ក្រសួងការបរទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន កំពុងស្វែងរក «ការពិតនៃព័ត៌មាន» ទាក់ទងនឹងផែនទីថ្មីនេះ។

នៅពេលសួរថា តើឥណ្ឌូណេស៊ី នឹងតវ៉ាដូចឥណ្ឌាដែរ ឬទេ អ្នកនាំពាក្យក្រសួងការបរទេស លោក Teuku Faizasyah បាននិយាយថា អាជ្ញាធរកំពុងតែរង់ចាំមតិយោបល់ពីស្ថានទូតឥណ្ឌូនេស៊ីជាមុនសិន៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm