
ក្រុមអាជ្ញាធរនិយាយថា មនុស្សជាង៧០នាក់ បានស្លាប់ បន្ទាប់ពីអគ្គិភ័យដ៏រន្ធត់មួយបានផ្ទុះឡើងនៅក្នុងប្លុកផ្ទះល្វែងមួយកន្លែងនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
អគ្គិភ័យនោះបានឆាបឆេះក្នុងទីក្រុងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (៣១សីហា) នេះ វេលាម៉ោង១:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក)។ ទោះបីជាមានការឆ្លើយតបពីសេវាគ្រប់គ្រងគ្រាអាសន្នទីក្រុង Johannesburg ក៏ដោយ ក៏មនុស្សជាង៧០នាក់នោះបានស្លាប់យ៉ាងសោកសៅ និងមនុស្សជាង៥០នាក់ផ្សេងទៀតត្រូវបានគេដឹងថាបានរងរបួស ខណៈមានការអះអាងថា មានមនុស្សប្រមាណ២០០នាក់រស់នៅក្នុងអគាររងការឆាបឆេះនេះ។
អ្នករបួសទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានគេជម្លៀសចេញពីអគារដោយក្រុមពន្លត់អគ្គិភ័យ។
គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃអគ្គិភ័យនេះនៅឡើយទេ ប៉ុន្តែគេនិយាយថា វាបានកើតឡើងនៅខាងក្នុងអគារ ដែលមានការប្លន់មួយ។ ក្រុមអាជ្ញាធរបាននិយាយថា អគ្គិភ័យត្រូវបានពន្លត់ភាគច្រើន ប៉ុន្តែផ្សែងនៅតែបន្តហុយចេញពីអគារក្នុងទីក្រុង Johannesburg ៕

