
អង្គភាពរថភ្លើងរដ្ឋ Rete Ferroviaria Italiana បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កម្មកររថភ្លើង៥នាក់ បានស្លាប់នៅពេលពួកគេត្រូវបានរថភ្លើងបុកនៅទីក្រុង Turin។
កម្មករទាំងនេះ កំពុងដាក់ជំនួសផ្លូវរត់មួយចំនួននៅខាងក្រៅស្ថានីយ៍ Brandizzo នៅលើខ្សែផ្លូវរថភ្លើងភ្ជាប់ពីទីក្រុង Milan និងទីក្រុង Turin ជិតពេលកណ្តាលអាធ្រាតថ្ងៃពុធ នៅពេលនោះពួកគេបានបុកដោយរថភ្លើងដែលកំពុងដឹកជញ្ជូនទូរថភ្លើង។
ទីភ្នាក់ងារព័ត៌មាន ANSA បានដកស្រង់សំដីនគរបាលដែលបាននិយាយថា រថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គភាពស្ថានីយ៍រថភ្លើង បានសម្តែងភាពសោកស្តាយជាខ្លាំង និងបានចូលរួមរំលែកទុក្ខ និងសុំការយោគយល់ពីក្រុមគ្រួសាររបស់កម្មករដែលបានស្លាប់។ ព័ត៌មានANSA បានរាយការណ៍ថា កម្មករ២នាក់បានគេចផុតពីរថភ្លើងដឹកទំនិញ និងពុំមានរងរបួសនោះទេ។