
ប្រភពការទូតក្នុងស្រុក បានប្រាប់សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍នេះថា នៅឯកិច្ចចរចានាពេលខាងមុខនៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសទួរគីលោក ហាកន ហ្វីដាន (Hakan Fidan ) ត្រូវបានគេរំពឹងថា នឹងផ្តល់យោបល់ថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ត្រូវបានបន្តក្នុងទម្រង់ដើមរបស់វា។
ប្រភពនោះ បាននិយាយថា៖«ប្រទេសទួរគីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនគាំទ្រដល់ការបន្តច្រករបៀងគ្រាប់ធញ្ញជាតិនៅក្នុងទម្រង់ដើមរបស់ខ្លួន ដែលពាក់ព័ន្ធនឹងភាគីនៃកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល។ ទួរគីចាត់ទុកថា មានប្រសិទ្ធភាពនិងសុវត្ថិភាពបំផុតនៅក្នុងលក្ខខណ្ឌបច្ចុប្បន្ន ដែលធ្វើឲ្យវាអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការពង្រីកជម្លោះអ៊ុយក្រែនចូលទៅក្នុងសមុទ្រខ្មៅ។
នៅថ្ងៃទី១៧ ខែកក្កដា ប្រទេសរុស្ស៊ី បានបដិសេធមិនបន្តការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលបានឈានដល់មួយឆ្នាំមុន ដើម្បីធានាការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពឆ្លងកាត់សមុទ្រខ្មៅ។ កិច្ចព្រមព្រៀងនេះ ក៏បានផ្តល់សម្រាប់ការបង្កើតលក្ខខណ្ឌសម្រាប់ការនាំចេញផលិតផលកសិកម្ម និងជីពីប្រទេសរុស្ស៊ីផងដែរ។ ទីក្រុងមូស្គូ បានពន្យល់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងដោយការមិនអនុវត្តផ្នែកនៃកិច្ចព្រមព្រៀង ដែលទាក់ទងនឹងការនាំចេញរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។