អាហ្វ្រិកខាងត្បូង៖ មនុស្សជាង៧០នាក់បានស្លាប់នៅពាក់កណ្ដាលអាធ្រាត្រ នៅពេលអគ្គិភ័យបានឆាបឆេះទូទាំងអគារលំនៅឋានកម្ពស់៥ជាន់ ក្នុងទីក្រុងចូហានណេស្បើក(Johannesburg) មួយក្នុងចំណោមគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតជាច្រើន ក្នុងទីក្រុងនេះ ជាទីដែលភាពក្រីក្រ អគ្គិភ័យឆាបឆេះលំនៅឋាន និងមនុស្សគ្មានផ្ទះសម្បែងរស់នៅ កាន់តែច្រើនឡើង
កុមារចំនួន១២នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ៧៤នាក់ ក្នុងសោកនាដកម្មអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិកកណ្ដាលមួយនេះ ។
អគារនេះត្រូវបានរងការបំផ្លិចបំផ្លាញ ដោយហ៊ុមពទ្ធទៅដោយស្នាមដុតរោលពណ៌ខ្មៅ និងនៅតែមានក្លិនស្អុយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសេវាសង្គ្រោះបន្ទាន់បានប្រមូលផ្តុំគ្នាជុំវិញអគារនេះ ហើយសាកសពត្រូវបានដាក់គ្របដោយភួយនៅលើផ្លូវក្បែរនោះ។
ប្លុកនេះជាកម្មសិទ្ធិរបស់អាជ្ញាធរក្រុង រយៈពេលជាង១២ ម៉ោងបន្ទាប់ពីការឆាបឆេះនោះ នៅតែមិនអាចផ្តល់រូបភាពច្បាស់លាស់ថាអ្នកណាខ្លះបានរស់នៅទីនោះ។ មន្ត្រីម្នាក់បាននិយាយថា បន្ទប់មួយចំនួនប្រហែលជាត្រូវបានជួលដោយក្រុមឧក្រិដ្ឋជននៅក្នុងអគារដែលគេហៅថា "អគារដែលគេប្លន់យក"។
លោកប្រធានាធិបតី ស៊ីរៀល រ៉ាម៉ាផូហ្សា(Cyril Ramaphosa said) បាននិយាយថាលោកសង្ឃឹមថាការស៊ើបអង្កេតដែលនៅតែបន្តក្នុងការរកមូលហេតុនៃអគ្គិភ័យនេះ នឹងជួយទប់ស្កាត់សោកនាដកម្មស្រដៀងគ្នានេះ កុំឲ្យកើតឡើងទៀត។
អគ្គិភ័យលើលំនៅឋានតែងកើតមានជាធ្មតា នៅក្នុងរដ្ឋធានីចូហានណេស្បើក ពិសេសក្នុងតំបន់ក្រីក្រ ។មួយក្នុងចំណោមទីក្រុងក្រីក្របំផុតជាច្រើន គឺទីក្រុងអាឡេចសានដ្រា(Alexandra) បានមើលឃើញលំនៅឋានរាប់រយខ្នងត្រូវបានអគ្គិភ័យឆាបឆេះជាច្រើនលើកកាលពីជាង៥ឆ្នាំកន្លងទៅ៕

