អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមបំផ្លាញកម្មវិធីមីស៊ីលបាលិស្ទិករបស់ខ្លួនតាមរយៈឧបករណ៍រំខានពីបរទេស ដែលអាចផ្ទុះ ធ្វើឲ្យខូចខាត ឬបំផ្លាញអាវុធ មុនពេលពួកវាអាចប្រើប្រាស់ បាន។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ទេ ទោះបីជាវាកើតឡើង ចំពេលមានការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីដាក់គោលដៅលើប្រទេសអ៊ីរ៉ង់ក្តី។ របាយការណ៍មួយដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ក៏បាននិយាយផងដែរថា គ្រឿងបន្លាស់ អាចត្រូវបានគេប្រើប្រាស់នៅក្នុងយានដ្រូនដ៏ទូលំទូលាយរបស់ប្រទេសអ៊ីរ៉ង់ ដែលបានកើនឡើងយ៉ាងខ្លាំង ចំពេលដែលរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។
របាយការណ៍ទូរទស្សន៍រដ្ឋ បានពណ៌នាប្រតិបត្តិការរបស់អ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ថាជា«ការប៉ុនប៉ងដ៏ធំបំផុតមួយក្នុងការធ្វើវឹច្ឆេទកម្ម» ដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញ។ ប្រទេសនេះ បានចោទប្រកាន់ភ្នាក់ងារមូសសាដ (Mossad) របស់អ៊ីស្រាអែលពីការផ្គត់ផ្គង់ឧបករណ៍រំខាន់ដែលរបាយការណ៍នោះ បានពិពណ៌នាថាជា «ឧបករណ៍តភ្ជាប់»តម្លៃទាប។
វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ បានបង្ហាញពីឧបករណ៍ទាំងនោះ ខ្លះហោះទៅលើអាកាស ហាក់ដូចជារងការប៉ះពាល់ដោយគ្រឿងផ្ទុះ៕