រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានដកប្រព័ន្ធការពារមីស៊ីលប្រឆាំងយន្តហោះចេញពីប្រជុំកោះកូរីល (Kuril) ដែលបានដាក់ នៅទីនោះតាំងពីឆ្នាំ២០២០។ ពួកគេប្រហែលជាត្រូវបានផ្ទេរសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនវិញ។
ការបាត់វត្តមាននៃប្រព័ន្ធការពារដែនអាកាស ត្រូវបានកត់សម្គាល់ដោយអ្នកជំនាញយោធា លោក យូ កយហ្សូមី (Yū Koizumi) មកពីសាកលវិទ្យាល័យក្រុងតូក្យូ។ លោកក៏បានបង្ហាញទំនុកចិត្តថា យោធារុស្ស៊ី បានយករថក្រោះ និងកាំភ្លើងធំចាស់ៗពីប្រជុំកោះកូរីល។ យោងតាមលោកកយហ្សូមី អាវុធដែលរក្សាទុកនៅទីតាំងយោធានៅកោះសាខាលីន ( Sakhalin) នឹងត្រូវបញ្ជូនទៅកាន់ខ្សែត្រៀមជួរមុខ ក្នុងប្រទេសអ៊ុយក្រែន។
សម្រាប់ប្រព័ន្ធការការពារដែនអាកាសវិញ លោកកយហ្សូមី កត់សម្គាល់ថា វាគឺជាប្រព័ន្ធS-300B4 ។ ពួកគេត្រូវបានគេដាក់នៅឈូងសមុទ្រកាសាត(Kasat) និងនៅជិតតំបន់ទីក្រុងយូសណូ កូរីលស្ក៍ ( Yuzhno-Kurilsk)។
កាលពីខែកញ្ញាកន្លងទៅ អ្នកដឹកជញ្ជូនជាច្រើន ដែលដឹកមីស៊ីលS-300B4 រ៉ាដា និងឧបករណ៍ផ្សេងទៀត ត្រូវបានគេឃើញ នៅទីតាំងយោធាទាំងពីរ៕

