អ៊ុយក្រែន៖ ការបោះឆ្នោតតំបន់ កំពុងដំណើរការក្នុងផ្នែកមួយចំនួននៃប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីអះអាងសិទ្ធថាជារបស់ខ្លួន ជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនៅទីនោះដែលលើកបន្តុបដោយរុស្ស៊ី ដើម្បីពង្រឹងសិទ្ធិអំណាចរបស់ពួកគេ ខណៈសង្រ្គាមនៅតែបន្ត។
មនុស្សជាច្រើនបានភៀសខ្លួនចេញពីទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ហើយតំបន់មួយចំនួន បានឃើញការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតនៃសង្គ្រាមនេះ។
លោក Vadym Boichenko គឺជាអភិបាលក្រុងនិរទេសខ្លួនរបស់អ៊ុយក្រែន ហើយឥឡូវនេះនៅក្នុងទីក្រុងគីវ ដោយលោកបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា អ្នកស្រុកនៅតំបន់ Mariupol កំពុងត្រូវបានបញ្ជាឱ្យបោះឆ្នោតដោយប្រើកាំភ្លើងដើម្បីគំរាម ជាការអះអាងដែលមិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ លោក Boichenko ហៅការបោះឆ្នោតនោះថា ជាការបោះឆ្នោតដែលក្លែងក្លាយ ឬបង្គ្រប់កិច្ច។
រុស្ស៊ីមិនបានគ្រប់គ្រងតំបន់ណាមួយពេញលេញ ក្នុងចំណោមតំបន់ទាំងបួនដែលមានការបោះឆ្នោតនោះទេគឺដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson ជាដើម។
តំបន់ទាំងនោះមានអភិបាលក្រុងដែលជ្រើសរើសដោយទីក្រុងម៉ូស្គូ និងសមាជិកទាំងអស់នៃសម្ព័ន្ធភាពនយោបាយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលហៅថាសហភាពរុស្ស៊ី។ ឥឡូវនេះពួកគេទាំងអស់កំពុងដំណើរការសម្រាប់អាណត្តិពេញលេញនៅក្នុងការកាន់តំណែង។
ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ការបោះឆ្នោតនោះគឺខុសច្បាប់។ ពួកគេនិយាយថា នេះបង្ហាញពីមូលហេតុដែលមិនអាចដំណើរការចរចាសន្តិភាពណាមួយជាមួយទីក្រុងមូស្គូបាន រហូតដល់រុស្ស៊ីដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន៕

