ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយថា ទាហាន៩នាក់ បានសម្លាប់ នៅពេលដែលបុរសម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើទោចក្រយានយន្តមួយគ្រឿង នៅក្បែរក្បួនរថយន្តនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។
កងកម្លាំងទំនាក់ទំនងសាធារណៈរបស់យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហាន៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនៅក្នុងស្រុក Bannu មួយនេះ។
ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន បានឃើញការកើនឡើងនៃការវាយប្រហារកាលពីប៉ុន្មានឆ្នាំមុន ចាប់តាំងពីកិច្ចពិភាក្សារវាងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងរដ្ឋាភិបាល បានបរាជ័យមក។
យោធាបាននិយាយថា កងកម្លាំងសន្តិសុខបានឡើមព័ទ្ធជុំវិញតំបន់នោះ ហើយគ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះភ្លាមៗនោះទេ។
ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយផ្សេងទៀត នៅក្នុងការជួបជុំនយោបាយមួយនៅភាគពាយ័ព្យ កាលពីខែមុន បានសម្លាប់មនុស្សជាង៦០នាក់ ហើយការវាយប្រហារនោះ ត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមផងដែរ៕

