អេក្វាឌ័រ៖ អាជ្ញាធរនិយាយថា ការបំផ្ទុះរថយន្តចំនួន២លើក បានផ្ទុះនៅក្នុងរដ្ឋធានីប្រទេសអេក្វាឌ័រ កាលពីយប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
នគរបាលតំបន់បាននិយាយលើបណ្តាញX ដែលគេស្គាល់ពីមុន Twitter ថា ការផ្ទុះលើកដំបូងបានកើតឡើងនៅអតីតអគាររបស់ទីភ្នាក់ងារពន្ធនាគារSNAI របស់ប្រទេស ដែលបច្ចុប្បន្នជាទីតាំងរបស់ក្រសួងកិច្ចការនារី និងសិទ្ធមនុស្ស។
កាលកំណត់ពេលបំផ្ទុះលើកទី២ ពុំទាន់ត្រូវបាននគរបាលបញ្ជាក់នៅឡើយនោះទេ ហើយក៏ពុំមានរបាយការណ៍បញ្ជាក់ពីអ្នករងរបួសក្នុងការផ្ទុះនេះដែរ។
មនុស្ស៦នាក់ត្រូវបាននាំទៅកាន់មន្ទីរឃុំឃាំងជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះនេះ។ ៤នាក់ក្នុងចំណោមអ្នកឃុំខ្លួន តាមសេចក្តីរាយការណ៍ ធ្លាប់មានប្រវត្តិគំរាមទារប្រាក់ និងចាប់ជំរិត ហើយម្នាក់ក្នុងចំណោមជនសង្ស័យ គឺជាជនជាតិកូឡំប៊ី៕

