ប៉ាគីស្ថាន៖ ស្ត្រីរាប់រយនាក់ បានចេញធ្វើបាតុកម្ម នៅក្នុងទីក្រុងKarachi ជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងការកើនឡើងតម្លៃតម្លៃអគ្គិសនី។
ស្ត្រីប្រមាណ១ពាន់នាក់ មានកាន់បដានិងផ្ទាំងប្រកាស ហើយអ្នកតវ៉ាមួយចំនួន បានដុតវិក្កយបត្របង់ថ្លៃអគ្គិសនី បានមកប្រមូលផ្តុំគ្នានៅលើផ្លូវធំមួយនៅទីក្រុងក្នុងការតវ៉ាដែលត្រូវបានរៀបចំដោយគណបក្សអ៊ីស្លាមដ៏ធំ Jamaat-e-Islami ។
មានការតវ៉ាដែលកើតឡើងយូៗម្តង នៅទូទាំងប្រទេស បន្ទាប់ពីអ្នកប្រើប្រាស់បានទទួលវិក្កយបត្របង់ថ្លៃអគ្គិសនីខែកក្កដា ខណៈមានការកើនឡើងតម្លៃអគ្គិសនីនិងពន្ធនៅពេលថ្មីៗនេះ ជាតម្រូវការសំខាន់របស់មូលនិធីរូបីយវត្ថុអន្តរជាតិ(IMF) សម្រាប់ការពិនិត្យឡើងវិញនៃកញ្ចប់ជំនួយហិរញ្ញវត្ថុដែលជាប់គាំងមកជាយូរ៕

