UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកបានផ្ញើនូវសំណើរជាក់លាក់មួយច្បាប់ ទៅឲ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលមានគោលបំណងស្រោចស្រង់ឡើងវិញកិច្ចព្រមេព្រៀងដែលអនុញ្ញាតឲ្យមានការនាំចេញដោយសុវត្ថិភាពនូវគ្រាប់ធញ្ញាជាតិរបស់អ៊ុយក្រែន តាមសមុទ្រខ្មៅ។
រុស្ស៊ីបានបោះបង់ចោល កិច្ចព្រមព្រៀងកាលពីខែកក្កដា មានរយៈពេល១ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី ដោយបានត្អូញត្អែរថា ការនាំចេញស្បៀងអាហារនិងផលិតផលជីផ្ទាល់របស់ខ្លួន ប្រឈមមុខឧបសគ្គជាច្រើន និងបាននិយាយថា គ្រាប់ធញ្ញជាតិអ៊ុយក្រែនពុំគ្រប់គ្រាន់ចូលទៅក្នុងប្រទេសនានាដែលត្រូវការនោះទេ។ លិខិត្តរបស់លោក Guterres ធ្វើឡើងមុនពេលជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីទួរគី លោក Tayyip Erdogan។ ប្រភពព័ត៌មានចំនួន២មកពីទួរគីបាន បានប្រាប់សារព័ត៌មាន រ៉យទ័រថា មេដឹកនាំទាំងពីរ នឹងជួបគ្នានៅថ្ងៃចន្ទ ហើយនឹងពិភាក្សាជាចម្បងពីការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងនៅសមុទ្រខ្មៅ មានបំណងប្រយុទ្ធប្រឆាំងវិបត្តិស្បៀងអាហារសកល ដែលអង្គការសហប្រជាជាតិនិយាយថា បានធ្វើឲ្យធ្ងន់ធ្ងរដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភះឆ្នាំ២០២២។ រុស្ស៊ីនិងអ៊ុយក្រែន ប្រទេសទាំងពីរនេះ ជាអ្នកនាំចេញគ្រាប់ធញ្ញជាតិឈានមុខ។ លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំជឿថា យើងបានបង្ហាញសំណើមួយដែលអាចជាមូលដ្ឋានសម្រាប់ការបន្តថ្មី ប៉ុន្តែការបន្តថ្មីដែលមានស្ថិរភាព» ដោយគ្មានការពិភាក្សាលម្អិតពីសំណើរនោះទេ។
លោកនិយាយថា យើងពុំអាចមានគំនិតផ្តួចផ្តើមសមុទ្រខ្មៅ ដែលដកចេញពីវិបត្តិទៅជាវិបត្តិ ពីការផ្អាកទៅជាការផ្អាកវិញនោះទេ។ យើងចាំបាច់ត្រូវមានអ្វីដែលដំណើរការ ហើយដំណើរការនោះផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា៕

