កីឡាករអាមេរិក Sepp Kuss ឈ្នះដំណាក់កាលទី ៦ Vuelta a Espana ខណៈ​Lenny Martinez ឡើងនាំមុខរួម

2023/09/01 07:43:41 pm        172

កីឡាករប្រណាំងកង់អាមេរិក Sepp Kuss បានប្រជែងឈ្នះដំណាក់កាលទី ៦ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour ចុងក្រោយប្រចាំឆ្នាំ Vuelta a Espana តែអ្នកនាំ​មុខ​រួម​ត្រូវ​បាន​ផ្លាស់​ប្តូរ​។

ដំណាក់កាលទី ៦ ដែលមានចំងាយផ្លូវ ១៨១.៣ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma, Sepp Kuss បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ២៧ នាទី ២៩ វិនាទី រួម​ជា​មួយ​មិត្ត​រួម​ក្រុម​ Jonas Vingegaard និង Primoz Roglic ដើម្បីចំណេញពេលវេលា ៣២ វិនាទី​ពី​អតីត​អ្នក​នាំ​មុខ​រួម Remco Evenepoel។

សម្រាប់លេខ ២ ក្នុងដំណាក់កាលទី ៦ នេះបានទៅកីឡាករបារាំង Lenny Martinez យឺត​ជាង​អ្នក​ឈ្នះ ២៦ វិនាទី និងលេខ ៣ ក៏ជាកីឡាករបារាំងដែរ Romain Bardet យឺតជាងអ្នកឈ្នះ ៣១ ​វិនាទី។

ក្រោយបញ្ចប់ទីនៅចំណាត់ថ្នាក់លេខ ២ ក្នុងដំណាក់កាល កីឡាកររបស់ក្រុម Groupama-FDJ, Lenny Martinez បានក្លាយជាអ្នកនាំមុខថ្មីដោយមានវេលាចំណេញ ៨ វិនាទី ពីអ្នក​ឈ្នះ​ក្នុង​ដំណាក់​កាល Sepp Kuss និងលេខ ៣ Marc Soler សញ្ជាតិអេស្ប៉ាញ យឺតជាង ៥១ វិនាទី។

សម្រាប់ដំណាក់កាលទី ៧ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៨៨.៨ គីឡម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm