អាមេរិក៖ យោធាសហរដ្ឋអាមេរិក បានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធជាច្រើនថ្ងៃរវាងក្រុមគូប្រជែងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីភាគខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ដោយព្រមានថា វាអាចជួយដល់ការងើបឡើងវិញនៃក្រុមរដ្ឋឥស្លាមIS។
ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃចន្ទ ហើយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងខេត្តដេអែលហ្សួ ( Deir el-Zour) ភាគខាងកើតដែលសម្បូរដោយប្រេង គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ប្រទេសស៊ីរីខាងកើតគឺជាកន្លែងដែលទាហានអាមេរិករាប់រយនាក់ បានឈរជើង តាំងពីឆ្នាំ ២០១៥ ដើម្បីជួយប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធIS។
ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិភាគតិចឃើដប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមប្រឹក្សាយោធាដេអែលហ្សួ (Deir el-Zour) ដែលដឹកនាំដោយអារ៉ាប់និងកុលសម្ព័ន្ធអារ៉ាប់ក្នុងតំបន់មួយចំនួនដែលគាំទ្រពួកគេ៕

