ក្រសួងទេសចរណ៍​រៀបចំ​ផែនការ​សាកល្បង​បើក​ទទួល​ភ្ញៀវទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច នៅ​ត្រីមាស​ទី​៤

2021/05/26 10:32:58 pm        216

ភ្នំពេញ ៖ នៅពេលនេះ ក្រសួងទេសចរណ៍ បាន​បង្កើត​ឯកសារ​ទស្សនាទាន​រួចហើយ​ស្តីពី​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង​កូ​វីដ​-១៩​ មកពី​ក្រៅប្រទេស ​និង​បានសម្រេច​ថា ​នឹង​ស្នើ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​អាទិភាព​មួយ​ចំនួន​ក្នុងនោះ ​រួមមាន​ការរៀបចំ​ស្នើសុំ​បើក​ទេសចរណ៍​ជា​បណ្តើរៗ ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១​ដោយ​ផ្តោត​អាទិភាព​ការអនុវត្ត​គម្រោង​ក្នុង​ជំហាន​ទី​១​ នៅ​ខេត្តសៀមរាប​-​អង្គរ ។

បើតាម​ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ​ថា ​នៅក្នុង​គម្រោង​ផែនការ​របស់​ក្រសួងទេសចរណ៍​នេះ​ គឺ​យើង​ទទួល​យក​តែ ភ្ញៀវទេសចរ​អន្តរជាតិ​ ដែល​មាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​រួចរាល់ ​ហើយ​យើង​ទទួល​តែ​ភ្ញៀវ​នៅ​តំបន់​ណា​ដែល​មាន​សុវត្ថិភាព​ អោយ​មក​ទស្សនា​តែ​តំបន់​មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ​និង​អាច​ផុត​ពី​ការ​អោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ឯកឧត្តម តុ​ប សុភ័ក បន្តថា ​ការ​ត្រៀម​សាកល្បង​បើក​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ជា​កញ្ចប់​នេះ គឺជា​ភ្ញៀវ​យើង​គ្រប់គ្រង​បាន​ហើយ​ត្រូវ​អនុវត្ត​តាម​ការងារ​បី​ចំណុច​សំខាន់ៗ​ ដែល​យើង​កំណត់ទុក​។

បើតាម​លោកស្រី ឆាយ សៀវ​លីន ​ប្រធាន​សហគមន៍​ទី​ភ្នាក់​ទេសចរណ៍​កម្ពុជា CATA ​បាន​ថ្លែង​ការ​គាំទ្រ​នូវ​ចំណាត់​ការ​ផែនការ​សកម្មភាព​ទាំងបី​ចំណុច​ដែល​កំណត់​ឡើង​ដោយ​ក្រសួងទេសចរណ៍​នោះ ពីព្រោះថា បើ​យើង​រង​ចាំ​ស្ថានភាព​កូ​វីដ​-១៩ ​បាត់បង់​អស់ពី​ភព​ផែនដី​ទេ​ ហើយ​ការ​អូសបន្លាយ​យូរពេក​ ធ្វើអោយ​វិស័យ​ទេសចរណ៍​ ហើយ​អាជីវកម្ម​ដែល​ពឹងផ្អែក​លើក​វិស័យ​ទេសចរណ៍ ​រង​ប៉ះពាល់​កាន់តែខ្លាំង​ឡើងៗ​។

សម្រាប់​ការងារ​ត្រៀម​អនុវត្ត​ផែនការ​បី​ចំណុច​នេះ លោកស្រី​ឆាយ សៀវ​លីន​ ក៏បាន​អំពាវនាវ​បណ្តា​ក្រុមហ៊ុន​ការី​ទេសចរណ៍ ​ត្រូវធ្វើ​ការ​ទទួល​គ្រប់គ្រង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​ជា​កញ្ចប់​នោះ ប្រកប​ដោយ​ទទួលខុសត្រូវ ជាពិសេស​បញ្ចុះ​តម្លៃ​កញ្ចប់​ទេសចរណ៍​ ដែល​មាន​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។

សូមបញ្ជាក់ថា គម្រោង​សាកល្បង​នៃ​ការបើក​ទេសចរណ៍​មកពី​ក្រៅប្រទេស​ជា​បណ្តើរៗ​នេះ ​នឹងត្រូវ​អនុវត្ត​នៅក្នុង​ត្រីមាស​ទី​៤ ​ដោយ​ដំបូង​ផ្តល់​ជូន​ខេត្តសៀមរាប​អង្គរ​មុនគេ​ ហើយ​បើ​ការអនុវត្ត​បាន​ជោគជ័យ ​ក្រសួងទេសចរណ៍​ នឹង​ពង្រីក​បើក​អោយ​ភ្ញៀវ​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ ​បន្ទាប់មក​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​គោលដៅ​នានា​ទៀត ​ដែល​សង្កត់ធ្ងន់​លើ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍​ដែល​មាន​ហានិភ័យ​កូ​វីដ​-១៩ ទាប ​ឬ​ ដែល​មាន​ការគ្រប់គ្រង​ការ​កូ​វីដ​-១៩​ បានល្អ ឬ​ទីផ្សារ​ដែល​ស្ថិត​ក្នុង​តំបន់​ពណ៌​បៃតង​៕

អត្ថបទ ​៖ ស៊ុម សុខ​ជា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm