រុស្សី ៖ ក្រុមអ្នកជាតិនិយមរបស់រុស្ស៊ី កំពុងខឹងសម្បាចំពោះការវាយប្រហារមួយចំនួនលើទឹកដីរុស្ស៊ី ដែលបានលាតត្រដាងភាពចន្លោះប្រហោងក្នុងវិស័យការពាររបស់ខ្លួន ហើយត្រូវរងការគំរាមកំហែងក្នុងការឈ្លាន ពានអ៊ុយក្រែន។
ក្រុមអ្នកប្រឆាំងបានរិះគន់ក្រុមមេដឹកនាំរុស្ស៊ីចំពោះអ្វីដែលគេហៅថាជាបរាជ័យក្នុងការការពារប្រទេស។ ពួកគេ ក៏បានចោទប្រកាន់ក្រុមមេដឹកនាំទាំងនោះថា បានបិទបាំងទំហំនៃការវាយប្រហារថ្មីៗទៅលើប្រទេសរុស្ស៊ី។
ការវាយបកនោះ ត្រូវបានលើកឡើងដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការសិក្សាអំពីសង្គ្រាម(ISW) ដែលពិពណ៌នារឿងនេះនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃពុធ។
ISW បានសរសេរថា៖«ក្រុមអ្នកឃោសនា និងអ្នកសរសេរព័ត៌មានរុស្ស៊ី បានរិះគន់កងកម្លាំងរុស្ស៊ីចំពោះអសមត្ថភាពក្នុងការការពារទឹកដី និងមូលដ្ឋានយោធារបស់រុស្ស៊ី ស្របពេលជាមួយគ្នារិះគន់កិច្ចខិតខំប្រឹងប្រែងរឹតត្បិតនាពេលថ្មីរបស់ក្រសួងការពារជាតិរុស្ស៊ី។

