[BREAKING | UPDATE] ព្រះមហាក្សត្រថៃ ប្រោសប្រទានកាត់បន្ថយការជាប់ពន្ធនាគារដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មកនូវត្រឹម ១ឆ្នាំ

2023/09/01 10:54:19 pm        411

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានប្រោសប្រទានបន្ថយរយៈពេលនៃការជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មកត្រឹម ១ឆ្នាំ ក្នុងរង្វង់ប៉ុន្មានថ្ងៃ បន្ទាប់ពីអតីតមេដឹកនាំរូបនេះ វិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ។

ដោយប្រាប់បន្ថែមពាក់ព័ន្ធនឹងការមានជំងឺរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះនោះ ព្រះរាជសារប្រកាសព័ត៌មានពីបរមរាជវាំង បានឲ្យដឹងថា៖ «លោក ថាក់ស៊ីន បានទទួលយកទោសឧក្រិដ្ឋកម្មរបស់លោក និងបង្ហាញនូវវិប្បដិសារី»។

សូមបញ្ជាក់ថា លោក ថាក់ស៊ីន វ័យ ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅឃុំឃាំង នៅពន្ធនាគារ សម្រាប់ការជាប់ទោសរយៈពេល ៨ ឆ្នាំ នៅពេលរូបលោកត្រឡប់មកប្រទេសវិញ នៅថ្ងៃទី២២ ខែសីហា ហើយលោកបានស្នើញត្តិសុំព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ កាលពីដើមសប្តាហ៍នេះ។

អតីតមេដឹកនាំរូបនេះ បានភៀសខ្លួនចេញពីប្រទេសថៃ ក្នុងឆ្នាំ២០០៨ ដើម្បីគេចចេញពីការចោទប្រកាន់បទពុករលួយ បន្ទាប់ពីរូបលោកត្រូវបានទម្លាក់ចេញអំណាច ក្នុងរដ្ឋប្រហារយោធា ឆ្នាំ២០០៦។ ពេលត្រឡប់មកដល់ប្រទេសថៃវិញ តុលាការកំពូលបានបញ្ជូនលោកទៅកាន់ពន្ធនាគារ ក្រោយត្រូវបានផ្ដន្ទាទោស ៣ករណី ក្នុងចំណោមបទចោទពុករលួយ ៤ករណី អំឡុងការកាត់ទោសកំបាំងមុខ។

គួរបញ្ជាក់ដែរថា ប៉ុន្មានម៉ោងក្រោយនៃការវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន លោក សេដ្ឋា ថាវីស៊ីន ដែលជាបេក្ខជននៃក្រុមចម្រុះ ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        54
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm