រដ្ឋមន្ត្រីក្រសួងការងារ ប្តេជ្ញាធ្វើជាប្រតិបត្តិករដ៏ល្អដើម្បីប្រយោជន៍កម្មករ

2023/09/01 11:35:25 pm        198

កណ្ដាល ៖ ថ្លែងក្នុងសុន្ទរកថារបាយការណ៍ស្វាគមន៍ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១ម៉ឺន៨ពាន់នាក់នៅក្រុងតាខ្មៅខេត្តកណ្តាលក្រោមអធិបតីភាពឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី០១ ខែកញ្ញានេះ  ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្តេជ្ញាធ្វើជាប្រតិបត្តិករដ៏ល្អ និងអនុវត្តឱ្យបានជាដាច់ខាតនូវអនុសាសន៍របស់ឯកឧត្តមនាយករដ្ឋមន្ត្រីលើការអុវត្តឱ្យកាន់តែប្រសើរបន្ថែមទៀតនូវលក្ខខណ្ឌការងារ និងផលិតភាពការងារបស់កម្មករនិយោជិតសំដៅលើកកម្ពស់ជីវភាពបងប្អូនកម្មករឱ្យកាន់តែប្រសើរ។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ក្រសួងប្តេជ្ញាធ្វើការជាមួយគ្រប់ភាគី និងស្ថាប័នពាក់ព័ន្ធទាំងអស់ និងចាត់ទុកគ្រប់តួអង្គពាក់ព័ន្ធទាំងអស់គឺជាដៃគូដ៏ល្អក្នុងការបំពេញភារកិច្ច ហើយក៏​នឹងខិតខំអភិវឌ្ឍសមត្ថភាពមន្ត្រីក្រោម​ឱវាទរបស់ខ្លួន​ឱ្យក្លាយទៅជាមន្ត្រី ដែលមានក្រមសីលធម៌ខ្ពស់ ចំណេះដឹងច្បាស់លាស់ បំពេញតួនាទីប្រកប​ដោយ​វិជ្ជាជីវៈ ជើងជាប់ដី រហ័សរហួនវាងវៃក្នុងការដោះស្រា​យ​បញ្ហានានាជូនបងប្អូនកម្មករនិយោជិត និងនិយោជក។

មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសន្យានឹងប្រែក្លាយគ្រប់អនុសាសន៍ទាំងអស់របស់ឯកឧត្តមនាយករដ្ឋមន្ត្រីទៅជាត្រីវិស័យ ជាសូចនាករ និងសមាហរណកម្មចូលទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍ វិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៣-២០២៨។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីវឌ្ឍនភាពនៃលក្ខខណ្ឌការងារដែលបានវិវឌ្ឍកាន់តែប្រសើរព្រោះគិតពីឆ្នាំ១៩៩៧មកដល់បច្ចុប្បន្ន ប្រាក់ឈ្នួលកម្មករបានកើនពី៤០ដុល្លារក្នុង១ខែ កើនដល់២០០ដុលោ្លរក្នុង១ខែ។ បន្ថែមពីនេះ រដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដើម្បីលើកកម្ពស់ជីវភាព និងការថែទាំសុខភាពរបស់កម្មករតាមរយៈរបបសន្តិសុខសង្គម ជាពិសេសស្ត្រីមានផ្ទៃពោះដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលតាំងពីពពោះ រហូតដល់កូនមានអាយុ២ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាលក៏បានខិតខំកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ដោយក្រសួងបានបង្កើតនិងពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គមជាបន្តបន្ទាប់ ហើយបានតម្រូវឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំងសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលជាហេតុធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។

សូមបញ្ជាក់ថា ជំនួបថ្ងៃសុក្រ ទី១ ខែកញ្ញានេះ គឺជាលើកទី២ហើយសម្រាប់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាលជាមួយកម្មករក្នុងនាមជានាយករដ្ឋមន្ត្រី៕




អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm