កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសពីការរកឃើញប្រជាពលរដ្ឋចំនួន ១៥នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះនៅក្នុងស្រុកស្រែអំបិល។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ស្ត្រី ១៣នាក់ និងបុរស ២នាក់ ដែលជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ជាបន្តបន្ទាប់កាលពីថ្ងៃម្សិលមិញនេះ។
បើតាមរដ្ឋបាលខេត្តកោះកុង ប្រជាពលរដ្ឋទាំង ១៥នាក់នេះ បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេបានពាក់ព័ន្ធនឹងបុរសម្នាក់អាយុ ១៩ឆ្នាំ ដែលជាកម្មករបម្រើការនៅរោងចក្រចំណីសត្វស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕អត្ថបទ ៖ សុធី