
ប្រជាពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ ដែលភាគច្រើនគឺជាម្តាយ និងកូនៗ បានរត់ភៀសខ្លួនចេញពីប្រទេស ក្រោយការវាយប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២២របស់រុស្ស៊ី ប៉ុន្តែពួកគេជាច្រើនបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញហើយចាប់តាំងពីពេលនោះមក ដោយសារតែពួកគេព្រួយបារម្ភថា កូនៗរបស់ពួកគេពុំបានសិក្សា ហើយឥឡូវក្មេងៗកំពុងត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីរបស់ពួកគេ ។
អ្នកស្រី Klarysa Kyrychenko វ័យ ៤៣ឆ្នាំ ដែលវិលត្រឡប់ពីប្រទេសអាល្លឺម៉ង់វិញកាលពីខែមីនាជាមួយកូន ៣នាក់ក្នុងចំណោមកូន ៤នាក់របស់គាត់ និយាយថា ខ្ញុំមិនអាចនិយាយបានថាសង្រ្គាមនេះ នឹងបញ្ចប់ភ្លាមៗនោះទេ ដូច្នេះហើយពួកយើងគួរតែធ្វើអ្វីមួយដោយផ្អែកលើការពិតដែលពួកយើងមាន ។
នៅទីក្រុងគីវ អ្នកស្រីជ្រើសរើសសាលារៀនដែលមានជម្រកគ្រាប់បែក សម្រាប់កូនប្រុស Ulasអាយុ ៦ឆ្នាំរបស់គាត់ ។
អ្នកស្រីនិយាយថា នៅពេលដែលក្មេងៗទទួបានការអប់រំ វានឹងមានន័យថា ពួកគេនឹងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់មកកាន់ផ្ទះរបស់ពួកគេវិញ ។
អ្នកស្រីនិយាយថា នៅពេលដែលក្មេងៗទទួបានការអប់រំ វានឹងមានន័យថា រូបគេនឹងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់មកកាន់ផ្ទះរបស់ពួកគេវិញ ។ ដរាបណាដែលកូនៗរបស់ពួកយើងនៅក្រៅប្រទេស ដរាបនោះពួកគេនឹងគ្មានឱកាសបានវិលត្រឡប់មកផ្ទះវិញទេ ពីព្រោះថាការសិក្សារបស់ពួកគេនឹងជាប់នៅសាលាអឺរ៉ុប ហើយនិងត្រូវការការអប់រំអឺរ៉ុប ។
អ្នកស្រី Kyrychenko បន្តថា វាសំខាន់ខ្លាំងណាស់ក្នុងការបញ្ជូនក្មេងៗឲ្យវិលត្រឡប់មកកាន់កន្លែងដែលពួកគេស៊ាំជាមួយបរិស្ថានរបស់ពួកគេ ហើយនិងជាកន្លែងដែលឪពុករបស់ពួកគេគឺជាទាហាន នៅអាចជួបពួកគេបាន ៕