មន្ទីរពេទ្យកុមារជាតិ នឹងក្លាយជាមន្ទីរពេទ្យគំរូសម្រាប់ផ្តល់ការថែទាំសុខភាព លើកុមារកម្ពុជា

2023/09/02 01:07:28 am        363

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង នៃប្រទេសកូរ៉េខាងត្បូងលោក សូ ឃ្យូ អ៊ីល (Kyoil Suh) បានអៈអាងថា មន្ទីរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល នឹងក្លាយជាមន្ទីរពេទ្យគំរូសម្រាប់ផ្តល់ការថែទាំសុខភាពលើកុមារ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទំពាំងស្នងឬស្សី និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិផងដែរ។

​ការថ្លែងរបស់លោក សូ ឃ្យូ អ៊ីល (Kyoil Suh) យ៉ាងដូច្នេះក្នុងពិធីសម្ភោធសហសាលប្រជុំមិត្តភាព ក្នុងភាពជាដៃគូរវាងមនី្ទរពេទ្យកុមារជាតិ និងមនី្ទរពេទ្យសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោកបានបន្តថា នេះជាសមិទ្ធផលទី១ នៃការដាក់សម្ពោធឱ្យប្រើប្រាស់បន្ទប់ប្រជុំទាំងបី ហើយសង្ឃឹមថាទៅថ្ងៃអនាគតបន្ទប់ទាំងបីនេះនឹងក្លាយជាទីតាំងក្នុងការចែករំលែកនូវចំណេះដឹងវិស័យសុខាភិបាល និងជាទីកន្លែងក្នុងការជជែកក្នុងការស្វែងរកដំណោះស្រាយធ្វើយ៉ាងណាធ្វើឱ្យកម្ពុជាទទួលបានការរីកចំរើនលើវិស័យសុខាភិបាលថែមទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា នេះជាមោទនភាពថ្មីមួយទៀត ដែលមន្ទីរពេទ្យកុមារជាតិ សម្រេចបានសមិទ្ធិផលថ្មីដែលបានជួសជុលអគារបណ្តុះបណ្តាលសារឡើងវិញ ដោយប្រើថវិកាមន្ទីរពេទ្យផ្ទាល់ សហការជាមួយមន្ទីរពេទ្យសកលវិទ្យាល័យស៊ូន ឆាន់យ៉ាង នៃប្រទេសកូរ៉េខាងត្បូង ក្នុងការរចនា និងបំពាក់សម្ភារៈក្នុងបន្ទប់ចំនួន៣ នៃអគារបណ្តុះបណ្តាលសម្រាប់បំរើឲ្យផលប្រយោជន៏ នៃការបណ្តុះបណ្តាលគ្លីនិកក្នុងវិស័យសុខាភិបាល ហើយក៏ជាសហសាលប្រជុំបច្ចេកទេសដ៏ចាំបាច់ផងដែរ។ ការរចនានេះបានរៀបចំឲ្យមានជាជីវប្រវត្តិសង្ខេបរបស់មន្ទីរពេទ្យ និងថ្នាក់ដឹកនាំក្នុងសម័យកាលនីមួយៗ ដើម្បីទុកជាឯកសារសម្រាប់សាធារណៈជន។ 

ឯកឧត្តមនាយកមន្ទីរពេទ្យកុមារជាតិ សង្ឃឹមថាសមិទ្ធិផលនេះ នឹងបានជាប្រយោជន៏ដល់មនុស្សគ្រប់គ្នាសាទរដោយសេចក្តីរីករាយ និងដោយសេចក្តីស្រលាញ់។ ឯកឧត្តមនាយកមន្ទីរពេទ្យកុមារជាតិរំលឹកថាមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យសាកលវិទ្យា ស៊ូន ឆាន់យ៉ាង បានក្លាយជាមិត្តល្អ និងគ្នាតាំងពីឆ្នាំ២០១៤ មកម្លេះ ហើយបន្ទាប់ថ្នាក់ដឹកនាំ របស់មនី្ទរពេទ្យ ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីនោះផងដែរ។ ក្រោយមកក៏មានកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់បុគ្គលិក នៃមន្ទីរពេទ្យកុមារជាតិ ដោយក្រុមសាស្ត្រាចារ្យ នៃមន្ទីរពេទ្យសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧។ 

ឯកឧត្តមសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានបញ្ជាក់ថា ចំណងសាមគ្គីភាពនេះ បានជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកមន្ទីរពេទ្យកុមារជាតិ លើការថែទាំព្យាបាលទារក និងកុមារ ការទប់ស្កាត់ការចម្លងរោគ និងការអភិវឌ្ឍគុណភាពសេវាសុខាភិបាលផងដែរ តាមរយៈ QI training course. ដែលសកម្មភាពនេះជាចំណែកមួយ បានជួយឲ្យមន្ទីរពេទ្យកុមារជាតិ ក្លាយជាអ្នកបណ្តុះបណ្តាលបន្តកាន់តែរឹងមាំ រហូតអាចចែករំលែកដល់បណ្តាខេត្តផ្សេងៗ និងចូលរួមជាមួយក្រុមការងារថ្នាក់ជាតិ នៃក្រសួងសុខាភិបាលក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល គោលការណ៏ណែនាំជាតិ និងសកម្មភាពចុះវាយតម្លៃការថែទាំព្យាបាលទារកតាមមន្ទីរពេទ្យខេត្តនានាផងដែរ។ ទស្សនវិស័យរបស់មន្ទីរពេទ្យកុមារជាតិ មិនត្រឹមជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ តែក៏ជាកន្លែងបណ្តុះបណ្តាលគ្លីនិកថ្នាក់ជាតិ សម្រាប់ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល សិស្ស និស្សិតផងដែរ។ និយាយដោយឡែកសម្រាប់ទស្សនផ្ទាល់ខ្លួនរបស់ឯកឧត្តមសាស្រ្តាចារ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវតែបន្តការសិក្សាពេញមួយជីវិត ព្រោះចំណេះដឹងវិទ្យាសាស្ត្រគឺអភិវឌ្ឍឥតឈប់ឈរ។ ដូច្នេះដើម្បីផ្តល់សេវាល្អ គឺចាំបាច់ត្រូវមាន ទាំងចំណេះដឹង ឥរិយាបទក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ហើយទាំងអស់នោះកើតឡើងបាន គឺត្រូវការបណ្តុះបណ្តាល៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm