ប្រជាពលរដ្ឋអាមេរិកវិលត្រឡប់មកកាន់ផ្ទះនៅតំបន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida ក្រោយព្យុះត្រូពិក Idalia

2023/09/02 03:59:24 am        158

ក្រោយព្យុះសង្ឃរា Idaliaបោកបក់ឆ្លងផុត ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរក្រចកសេះ បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។ 

 ព្យុះ Idalia បានបោកបក់លើតំបន់ឆ្នេររបស់រដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ក្នុងនាមជាព្យុះប្រភេទទី ៣ ដោយបោកបក់ក្នុងកម្លាំងខ្យល់បក់ជាង ២០០គ.មក្នុង១ម៉ោង និងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្លាំង ។ 

 ស្របពេលដែលឧទ្ធម្ភាគចក្រហោះក្រឡឹងពីលើ ទិដ្ឋភាពទូទៅរបស់តំបន់ឆ្នេរមួយនេះ បង្ហាញរូបភាពរងគ្រោះបង្កឡើងដោយសារកម្លាំងធម្មជាតិ ។ នៅក្នុងចំណោមកម្ទេចកម្ទីទាំងនោះ មានទាំងផ្ទះបាក់រលំមួយខ្នង រថយន្តលិចក្នុងទឹក ហើយនិងឃ្លាំងរងការបំផ្លិចបំផ្លាញ ។ 

 លោកតា John Abrandt វ័យ ៧៧ឆ្នាំ បានសំឡឹងមើលផ្ទះរបស់លោក ហើយលោកនិយាយថា ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ នៅពេលដែលផ្ទះរបស់លោកពុំបានទៅណា ។ 

 ចំណែកឯលោក Dan Ellison វ័យ ៦១ឆ្នាំ ដែលបានបន្តវេនពីឪពុករបស់លោកជាអ្នកនេសាទបង្គារ បានចង្អុរផ្ទះរបស់លោកដែលមិនបានបាក់រលំដោយសារកម្លាំងព្យុះ ហើយលោកនិយាយថា សហគមន៍តំបន់ឆ្នេរក្រចកសេះ នឹងរួបរួមគ្នា ។  

 ខណៈពេលនោះដែរ ស្រ្តីជាម្តាយ និងកូនស្រីម្នាក់បានឱបគ្នានៅមុខផ្ទះរងការខូចខាតរបស់ពួកគេ ដោយកូនស្រី បាននិយាយធានាដល់ម្តាយរបស់នាងថា ពួកគេនឹងសាងសង់ផ្ទះឡើងវិញ ។ 

 អភិបាលរដ្ឋផ្ល័ររីដា លោក Ron DeSantis បាននិយាយរយៈពេលប៉ុន្មានម៉ោងក្រោយព្យុះបោកបក់ឆ្លងកាត់ថា គ្មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ដោយសារព្យុះ Idalia នោះទេ ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm