
យោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ចូលទៅកាន់សមុទ្រនៅឆ្នេរភាគខាងលិចឧបទ្វីបកូរ៉េ នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី ២ ខែកញ្ញានេះ។
នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ព័ត៌មានលម្អិតនៃការបាញ់មីស៊ីលកំពុងត្រូវបានវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានធ្វើការវាយប្រហារនុយក្លេអ៊ែរ «កម្ទេចឲ្យទៅជាផេះផង់» ដែលបានប្រដូចការពិតទៅលើគោលដៅនានានៅទូទាំងប្រទេសកូរ៉េខាងត្បូង។
ទីក្រុងសេអ៊ូល បានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃសុក្រលើបុគ្គលកូរ៉េខាងជើងចំនួនប្រាំនាក់ និងក្រុមហ៊ុនមួយ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងចំពោះអ្វីដែលខ្លួនបាននិយាយថាជារ៉ុក្កែតអវកាសកាលពីខែមុន។