
សមយុទ្ធយោធារបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)«បងប្អូនប្រយុទ្ធ Combat Brotherhood ឆ្នាំ ២០២៣» ដែលដឹកនាំដោយទីក្រុងមូស្គូ បានចាប់ផ្តើមជាផ្លូវការនៅប្រទេសបេឡារុស កាលពីថ្ងៃសុក្រ ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៦ ខែកញ្ញា។
បច្ចុប្បន្នទីក្រុង Minsk ធ្វើជាប្រធាននៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលរួមមានរដ្ឋចំនួនប្រាំមួយ មានប្រទេស អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស្ថាន រុស្ស៊ី និងប្រទេសតាជីគីស្ថាន។
ប្រទេសទាំងអស់ លើកលែងតែប្រទេសអាមេនី បានបញ្ជូនបុគ្គលិកយោធារបស់ពួកគេទៅកាន់ប្រទេសបេឡារុស ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។