រុស្ស៊ី៖ មីស៊ីល ICBM ថ្មី ត្រូវបានដាក់ពង្រាយសម្រាប់ «កាតព្វកិច្ចប្រយុទ្ធ»

2023/09/02 11:29:12 am        131

ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសការដាក់ពង្រាយប្រភេទមីស៊ីលបាលីស្ទីកអន្តរទ្វីបប្រភេទថ្មីរបស់ប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីលោក Yuri Borisov ដែលបាននិយាយកាលពីថ្ងៃសុក្រថា ប្រព័ន្ធមីស៊ីលដែលគេស្គាល់ថា Sarmat ត្រូវបានដាក់ចូលទៅក្នុង «កាតព្វកិច្ចប្រយុទ្ធ» ។

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយអំពីមីស៊ីលនេះរយៈពេលមួយឆ្នាំមកហើយ ដោយកាលពីពេលមុនបាននិយាយថា វានឹងរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ។ ប្រព័ន្ធមីស៊ីល Sarmat មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១០គ្រាប់ឬច្រើនជាងនេះ។

លោក ពូទីន បាននិយាយថា វាអាចយកឈ្នះលើគ្រប់មធ្យោបាយទំនើបៗទាំងអស់នៃការការពារប្រឆាំងមីស៊ីល។ លោកអះអាងថា វានឹងជួយការពាររុស្ស៊ីពីអ្វីដែលលោកហៅថាជា «ការគំរាមកំហែងពីខាងក្រៅ»។ មេដឹកនាំនៅទីក្រុងមូស្គូ បាននិងកំពុងបង្កើនវោហាសាស្ត្រនុយក្លេអ៊ែររបស់ពួកគេ ខណៈការបាត់បង់របស់ពួកគេកើនឡើងនៅលើសមរភូមិ។

មេបញ្ជាការអ៊ុយក្រែន បាននិយាយថា កាលពីសប្តាហ៍មុន ពួកគេបានទទួលជោគជ័យក្នុងការរំដោះភូមិ Robotyne នៅភាគអាគ្នេយ៍។ អនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Maliar បាននិយាយកាលពីថ្ងៃសុក្រថា ទោះបីជាស្ថិតនៅក្នុងលក្ខខណ្ឌដែលសត្រូវមានអ្នកប្រយុទ្ធច្រើន និងអាវុធកាន់តែច្រើនបន្ថែមទៀតក៏ដោយ កងទ័ពរបស់ពួកគេកំពុងបន្តរុលទៅមុខបានយឺតៗប៉ុណ្ណោះ។

ទោះបីជាមានការបាត់បង់ច្រើនក៏ដោយ ក៏ទាហានរុស្ស៊ីបានចំណាយពេលជួបជាមួយសម្ព័ន្ធមិត្តរបស់ពួកគេសម្រាប់សមយុទ្ធបណ្តុះបណ្តាល។ ទាហានជាង ២.៥០០នាក់ បានមកប្រមូលផ្តុំគ្នាក្រោមសម្ព័ន្ធភាពដែលគេស្គាល់ថាជាអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am