អ្នកទោសបានដោះលែងឆ្មាំពន្ធនាគារអេក្វាឌ័រ ៥៧នាក់ បន្ទាប់ពីបានចាប់ធ្វើជាចំណាប់ថ្នូរ

2023/09/02 11:46:04 am        219

អង្គភាពសេវាពន្ធនាគារ (SNAI) បាននិយាយថា អ្នកទោសនៅក្នុងពន្ធនាគារប្រទេសអេក្វាឌ័រចំនួន៦បានដោះលែងឆ្មាំពន្ធនាគារចំនួន៥០ នាក់ និងមន្ត្រីនគរបាលចំនួន៧ នាក់ដែលពួកគេបានចាប់ធ្វើជាចំណាប់ថ្នូរ។ 

យោងតាមអង្គភាពនេះបានឲ្យដឹងថា ចំណាប់ខ្មាំង ៥៧ នាក់ដែលត្រូវបានដោះលែង កំពុងស្ថិតក្រោមការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែទំនងជាមានសុខភាពល្អ។ ក្រុមមន្ត្រី បាននិយាយថា ការចាប់ជំរិតនេះត្រូវបានសម្របសម្រួលដោយក្រុមអន្ធពាលឧក្រិដ្ឋជនដែលខឹងសម្បារចំពោះបំណងដើម្បីទប់ស្កាត់អំណាចរបស់ពួកគេ។ ការបំផ្ទុះរថយន្តពីរលើក បានផ្ទុះនៅក្បែរអគារនគរបាលក្នុងរដ្ឋធានីគីតូ(Quito) ក៏ត្រូវបានដាក់កំហុសលើក្រុមជនអន្ធបាលផងដែរ។

អាជ្ញាធរជឿថា យ៉ាងហោចណាស់ឧបទ្ទវហេតុមួយក្នុងចំណោមឧបទ្ទវហេតុជាច្រើនអាចជាការសងសឹកចំពោះការស្វែងរកអាវុធរបស់នគរបាលនៅពន្ធនាគារធំបំផុតមួយរបស់ប្រទេស។ 

មន្ត្រីនគរបាល និងទាហានរាប់រយនាក់ បានស្វែងរកនៅពន្ធនាគារកូតូប៉ាស៊ី(Cotopaxi) ក្នុងទីក្រុង ឡាតាគូអ៊ុនហ្គា(Latacuunga) មានចម្ងាយប្រមាណ៨៨ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Quito ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀតនៅពន្ធនាគារកាលពីថ្ងៃពុធ។ បច្ចុប្បន្ននេះសកម្មភាពធម្មតាត្រូវបានបន្តឡើងវិញនៅក្នុងអគារពន្ធនាគារទាំង៦ រួមទាំងអង្គភាពជនល្មើសវ័យក្មេងដែលត្រូវបានបំផ្លាញធ្ងន់ធ្ងរដោយការវាយប្រហារដោយការដុតភ្លើង។ 

ប្រធានាធិបតី លោក ហ្គីលឺម៉ូ ឡាសូ(Guillermo Lasso) បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់ពីពេលមុនថា Twitter កាលពីយប់ថ្ងៃសុក្រថា ចំណាត់ការដែលយើងបានអនុវត្ត ជាពិសេសនៅក្នុងប្រព័ន្ធពន្ធនាគារ បានបង្កើតឱ្យមានប្រតិកម្មហឹង្សាពីអង្គការឧក្រិដ្ឋជនដែលព្យាយាម បំភិតបំភ័យ រដ្ឋ។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am