ប្រធានាធិបតី៖ កាហ្សាក់ស្ថាន នឹងធ្វើប្រជាមតិ ជុំវិញការសាងសង់រោងចក្រនុយក្លេអ៊ែរ

2023/09/02 09:54:07 pm        185

លោកប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev ( កាស៊ីម ចូម៉ាត ថូកាយេវ) បាននិយាយ កាលពីថ្ងៃសុក្រ (ថ្ងៃទី១ ខែកញ្ញា) ថា ប្រទេសរបស់លោក នឹងធ្វើប្រជាមតិមួយ ដើម្បីសម្រេចថា តើត្រូវសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន ឬយ៉ាងណា ដោយលោកបន្ថែមថា កាលបរិច្ឆេទនឹងត្រូវបានសម្រេចនៅពេលក្រោយ។

រដ្ឋាភិបាលរបស់ប្រទេសអាស៊ីកណ្តាលមួយនេះ បានពិភាក្សាគ្នាជាយូរមកហើយអំពីគោលបំណងនេះ ដោយលើកឡើងពីតម្រូវការ ដើម្បីបង្កើតសមត្ថភាពផលិតថាមពលថ្មី ហើយថែមទាំងបានកំណត់ទីតាំង ដែលបានគ្រោងទុកសម្រាប់ការសាងសង់រោងចក្រនេះ នៅតំបន់ Almaty ភាគអាគ្នេយ៍ និងបាននិយាយដល់ក្រុមហ៊ុន Rosatom របស់រុស្ស៊ីថា ទំនងក្លាយជាដៃគូសហការ។

ប៉ុន្តែសកម្មជនមួយចំនួន បានជំទាស់នឹងគម្រោងនេះ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងប្រវត្តិសាស្រ្តរបស់ប្រទេសកាហ្សាក់ស្ថាន ដែលជាកន្លែង សម្រាប់កន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ Semei ដែលដំណើរការដោយសហភាពសូវៀត។

លោក Tokaev បានពន្យល់ពាក់ព័ន្ធនឹងការចាប់ផ្ដើមធ្វើប្រជាមតិនេះថា៖ «ដោយសារម្យ៉ាង កាហ្សាក់ស្ថាន ក្នុងនាមជាប្រទេសផលិតអ៊ុយរ៉ានីញ៉ូមដ៏ធំបំផុតរបស់ពិភពលោក គួរណាស់តែមានថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន ហើយម្យ៉ាងវិញទៀត ប្រជាពលរដ្ឋជាច្រើន និងអ្នកជំនាញមួយចំនួន មានការព្រួយបារម្ភអំពីសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm