
តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងសញ្ជាតិអាមេរិក លោក Jimmy Buffett ដែលល្បីល្បាញដោយសារបទ «Margaritaville» បានទទួលមរណភាពហើយ ក្នុងវ័យ ៧៦ ឆ្នាំ ហើយព័ត៌មាននៃការស្លាប់នេះ ត្រូវបានផ្សព្វផ្សាយ នៅលើគណនីបណ្ដាញសង្គម X ដែលជាអតីតបណ្ដាញសង្គម Twitter នៅថ្ងៃសៅរ៍នេះ។
សេចក្តីប្រកាសនោះ បានរៀបរាប់ថា៖ «លោក Buffett បានលាចាកលោកនេះដោយជរាពាធ នៅយប់ថ្ងៃសុក្រ ទី១ ខែកញ្ញា ដោយមានការឈរហ៊ុមព័ទ្ធពីសាច់ញាតិក្រុមគ្រួសារ មិត្តភ័ក្តិ តន្ត្រីករ និងសុនខរបស់គាត់។ គាត់បានរស់នៅដូចជាបទចម្រៀង រហូតដល់ដង្ហើមចុងក្រោយ ហើយមនុស្សជាច្រើន នឹងនឹករលឹកគាត់ហួសពីការបរិយាយ»៕