កោះតៃវ៉ាន់ ត្រៀមខ្លួនទប់ទល់ជាមួយព្យុះទីហ្វុង Haikui

2023/09/03 01:06:35 am        279

ការត្រៀមខ្លួនយ៉ាងពេញលេញ កំពុងត្រូវបានធ្វើឡើងនៅទូទាំងកោះតៃវ៉ាន់ នាថ្ងៃសៅរ៍ទី២ ខែកញ្ញានេះ ដោយព្យាករថា ព្យុះទីហ្វុង Haikui (ហៃគួយ) នឹងបោកបក់មកដល់ដីគោក នៅឆ្នេរភាគអាគ្នេយ៍ នាថ្ងៃបន្ទាប់។

ផ្លែក្រូច ត្រូវបានកសិករដឹកមកមុនពេលកំណត់ ដោយមានការបារម្ភថា ដំណាំទាំងនោះ នឹងត្រូវបំផ្លិចបំផ្លាញ ខណៈដែលទូកនេសាទ ត្រូវចតទុកនៅក្នុងកំពង់ផែ ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីការព្រមានពីការធ្វើដំណើរតាមសមុទ្រ ត្រូវបានចេញ កាលពីថ្ងៃសុក្រ (ទី១ ខែកញ្ញា) ហើយជាមួយគ្នានេះ អ្នកពន្លត់អគ្គិភ័យបានបិទតំបន់មានហានិភ័យ និងល្បាតកំពង់ផែនានា ក៏ដូចជាឆ្នេរសមុទ្រ ដើម្បីណែនាំដាស់តឿនឲ្យមនុស្សទាំងឡាយ នៅឆ្ងាយពីកន្លែងទាំងនោះ។

តែយ៉ាងណាក្ដី ព្យុះទីហ្វុង Haikui មានកម្លាំងខ្សោយជាងព្យុះ Saola ដែលបានបោកបក់មកដល់ដីគោក នៅភាគខាងត្បូងប្រទេសចិន នៅថ្ងៃតែមួយ។ ព្យុះនេះត្រូវបានគេព្យាករថា នឹងបក់បោកមកដល់ដីគោក នៅរសៀលថ្ងៃអាទិត្យ (ថ្ងៃទី៣ ខែកញ្ញា) ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងពាសពេញកោះនេះ រហូតដល់ទៅសប្តាហ៍ក្រោយ។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកធំៗពីររបស់កោះតៃវ៉ាន់ បានលុបចោលជើងហោះហើរទាំងអស់ សម្រាប់ថ្ងៃអាទិត្យ ហើយរដ្ឋាភិបាល បានព្រមានប្រជាជនឲ្យនៅឆ្ងាយពីឆ្នេរសមុទ្រ និងតំបន់ភ្នំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm