នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ទទួលយកតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ចំពេលមានកំណើនសេដ្ឋកិច្ចតិចតួច

2023/09/03 02:40:05 am        330

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅថ្ងៃសៅរ៍ (ថ្ងៃទី២ ខែកញ្ញា) នេះ ក្នុងគណៈរដ្ឋមន្ត្រី ដែលត្រូវបានរាជានុញ្ញាតដោយព្រះមហាក្សត្រ ខណៈដែលមហាសេដ្ឋីអចលនទ្រព្យ ស្វះស្វែងរកការជំរុញដល់សេដ្ឋកិច្ចធំទី២ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងអនុវត្តនូវការសន្យាសំខាន់ៗ ពេលធ្វើយុទ្ធនាការ។

សេដ្ឋកិច្ចរបស់ប្រទេសថៃ បាន និងកំពុងធ្លាក់ចុះ ដោយសារតែការនាំចេញ និងការវិនិយោគកាន់តែទាបទៅៗ ដោយធនាគារកណ្តាល បាននិយាយកាលពីខែមុនថា ការព្យាករណ៍ពេញមួយឆ្នាំ សម្រាប់កំណើន ៣,៦ភាគរយ អាចទាបជាងចំនួននេះ។

ការស្តារសេដ្ឋកិច្ចរបស់ប្រទេសថៃឡើងវិញ នឹងក្លាយជាការតព្វកិច្ចដ៏ធំបំផុតមួយ សម្រាប់អ្នកនយោបាយចំណូលថ្មី ដែលបានក្លាយជានាយករដ្ឋមន្ត្រី កាលពីខែមុន បន្ទាប់ពីប្រទេសមួយនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ដ៏យូរ ក្រោយការបោះឆ្នោត កាលពីខែឧសភា។

គណៈរដ្ឋមន្ត្រីថ្មី ដែលត្រូវបានបង្ហាញក្នុងព្រះរាជសារប្រកាសព័ត៌មានពីបរមរាជវាំង ដោយព្រះមហាក្សត្រ Maha Vajiralongkorn ទ្រង់បានរាជានុញ្ញាតនោះ នឹងឃើញគណបក្សភឿថៃ (Pheu Thai) របស់លោក សេដ្ឋា ដែលគាំទ្រដោយគ្រួសារមហាសេដ្ឋី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ កាន់តំណែងក្នុងក្រសួងការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស។

ការប្រកាសគណៈរដ្ឋមន្ត្រីថ្មីនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោក សេដ្ឋា អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រណីត Sansiri ទទួលបានជោគជ័យ នៅក្នុងបោះឆ្នោតសភា កាលពីខែសីហា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ គណបក្សភឿថៃ នឹងកាន់កាប់ក្រសួងនានាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច ដែលនឹងមានសារៈសំខាន់ ក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន ដោយក្នុងនោះរួមទាំងការផ្គត់ផ្គង់ប្រាក់ចំនួន ១០.០០០បាត (២៨៥,៦៣ដុល្លារ) ក្នុងទម្រង់ជារូបិយប័ណ្ណឌីជីថលផងដែរ។

ដៃគូសម្ព័ន្ធភាពធំជាងគេរបស់គណបក្សភឿថៃ គឺគណបក្សភូមិចៃថៃ (Bhumjaithai) ដែលល្បីល្បាញសម្រាប់ការតស៊ូមតិលើការប្រើប្រាស់កញ្ឆា នឹងគ្រប់គ្រងក្រសួងអប់រំ មហាផ្ទៃ និងក្រសួងការងារ។ រីឯគណបក្សអភិរក្ស និងគាំទ្រយោធា នឹងដឹកនាំក្រសួងថាមពល និងបរិស្ថាន។

លោក សេដ្ឋា និងគណៈរដ្ឋមន្ត្រី ដែលមានរដ្ឋមន្ត្រីចំនួន៣៣រូប នឹងធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភក្ត្ររបស់ព្រះមហាក្សត្រ បន្ទាប់មកថ្លែងសុន្ទរកថាពីគោលនយោបាយ នៅសភា មុនពេលរដ្ឋាភិបាលថ្មីនេះ ចាប់ផ្តើមការងាររបស់ខ្លួន ក្នុងខែនេះ។

លោក សេដ្ឋា បាននិយាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ នឹងដោះស្រាយបញ្ហាតម្លៃរស់នៅ ដោយកាត់បន្ថយថ្លៃអគ្គិសនី និងឧស្ម័ន ហើយនិងការបន្ធូរបន្ថយច្បាប់នៃទិដ្ឋាការចូល សម្រាប់ភ្ញៀវចិន ដើម្បីជំរុញវិស័យទេសចរណ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm