ឯកឧត្តមបណ្ឌិត ម៉ឹង មករា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំស្រុក

2023/09/03 06:29:20 pm        456

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅទី០២ ខែកញ្ញា ម្សិលមិញនេះ បានជួបសំណេះសំណាល ពិសាអាហារសាមគ្គី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សកម្មជន យុវជនបក្ស និងប្រជាពលរដ្ឋ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំស្រុក លេខ៤ប្រចាំខេត្ត និងលេខ១៦ ទូទាំងប្រទេស នៃអត្រាកំនើនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងថ្លែងអំណរអរគុណ​ចំពោះ​ថ្នាក់ដឹកនាំ សកម្មជន យុវជនបក្ស និងប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រ និងចូលរួមក្នុង​សកម្មភាព​គោលនយោបាយគណបក្ស នាពេលកន្លងមក ជាពិសេសបានបោះឆ្នោតជូន​គណបក្ស​ប្រជាជនកម្ពុជា ដោយទទួលបានជ័យជម្នះដ៏ត្រចេះត្រចង់ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅរក្សាឲ្យបាន នូវសុខសន្តិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិ និង ការរស់នៅដោយសុខក្សេមក្សាន្តនិងសម្បូរសប្បាយរបស់ប្រជាជនកម្ពុជា។

តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យឃើញថា ឃុំផ្តៅជុំ ស្រុកជើងព្រៃ មានកំនើនប្រជាពលរដ្ឋ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យឃុំផ្តៅជុំ ទទួលបានចំណាត់ថ្នាក់លេខ៤ ប្រចាំខេត្តកំពង់ចាម និងលេខ១៧ ទូទាំងប្រទេស នៃអត្រា​កំនើនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាឃុំមួយដែលមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង និងបានបាត់បង់កៅអ៊ីមេឃុំទៅគណបក្សភ្លើងទៀនកាលពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ដោយបាត់បង់សម្លេងគាំទ្រចំនួន ២២០សម្លេង ប៉ុន្តែក្នុងការបោះឆ្នោត ឆ្នាំ២០២៣ សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា បានកើនឡើងចំនួន ១២២១សម្លេង ក្នុងអត្រាកំណើន ៣៧,០៣%។

ជ័យជម្នះនេះ សម្រេចបានក៏អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជាគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឍដ្ឋាន ​ក្នុងនោះក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល បានអនុវត្តសកម្មភាពគោលនយោបាយគណបក្សយ៉ាងជាប់លាប់ ដែលបានធ្វើឲ្យសកម្មជន​គណបក្ស​ភ្លើងទៀន ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ចំនួន ១៨៦រូប​ (ក្នុងខែមិថុនា ឆ្នាំ២០២៣) មកចូលរួម​រស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួស្រុកជើព្រៃ តែងតែណែនាំ និង​លើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក ​សមាជិកាគណបក្សទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករ​ក្នុងការ​ពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស​ និងបំផុសចលនាមហាជនក្នុងមូលដ្ឋាន ឲ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។

ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយ​ស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្មដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        158
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm