ព្យុះទីហ្វុង សាអូឡា (Saola) ជាព្យុះទីហ្វុងទី៩ នៅឆ្នាំនេះ បានបោកប់ដល់ដីគោកនៅខេត្ដហ្គ័ងតុង ភាគខាងត្បូងប្រទេសចិន២ដងកាលពីថ្ងៃសៅរ៍។ ហើយចំណាត់ការទប់ទល់ត្រូវបានធ្វើឡើងទាន់ពេលវេលា នៅក្នុងតំបន់មាត់សមុទ្រដែលទទួលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាពដល់អ្នកស្រុក។

អង្គភាពតាមដានអាកាសធាតុជាតិរបស់ចិន បានចេញនូវការការព្រមានសារជាថ្មីក្នុងកម្រិតខ្ពស់ ពណ៌ក្រហមសម្រាប់ព្យុះទីហ្វុងសាអូឡា (Typhoon Saola) នៅថ្ងៃនេះ។
ព្យុះទីហ្វុងនេះ បានបោកបក់ដលើដីគោកលើកជាលើកដំបូងនៅមាត់សមុទ្រក្រុងជូហៃរបស់ខេត្ដហ្គ័ងតុង នៅម៉ោង
ប្រមាណជា៣ និង៣០នាទី ហើយក្រោយមកបានបក់ត្រឡប់ទៅសមុទ្រវិញ។
នៅម៉ោង១៣:៥០នាទី វាបានបក់បោកមកដល់ដីគោកម្ដងទៀតនៅលើកោះហៃលីង (Hailing) ក្នុងក្រុងយ៉ាងជាំង របស់ខេត្ដហ្គ័ងតុង។
ក្រោយមក វាបានចុះខ្សោយវិញ ដោយប្រែក្លាយទៅជាព្យុះត្រូពិក។
នៅក្នុងការឆ្លើយតបទៅនឹងកម្លាំងព្យុះ និងភ្លៀងធ្លាក់ខ្លាំងបង្កឡើងព្យុះសាអូឡា កាលពីយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ រដ្ឋាភិបាលតំបន់ ដែលទទួលរងផលប៉ះពាល់ បានបង្កើត ក្រុមការងារពិសេស ដើម្បីធ្វើសកម្មភាពសង្រ្គោះបន្ទាន់ និងប្រតិបត្ដការជម្លៀសមនុស្សចេញ៕អត្ថបទ មករា
