រុស្ស៊ីបានប្ដេជ្ញាថា នឹងវាយប្រហារទៅលើឃ្លាំងអាវុធរបស់បស្ចឹមប្រទេស ក្នុងប្រទេសអ៊ុយក្រែន

2023/09/03 07:34:05 pm        336

ប្រទេសរុស្ស៊ី កាលពីថ្ងៃស្រុក បាននិយាយថា រោងចក្របស្ចឹមប្រទេសណាមួយដែលផលិតអាវុធ នៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាគោលដៅសំខាន់សម្រាប់ការវាយប្រហារបស់កងទ័ពរុស្ស៊ី ខណៈដែលអ៊ុយក្រែន បានអះអាងនៅថ្ងៃជាមួយគ្នាថា នឹងបង្កើនការវាយប្រហារដោយយានដ្រូនរបស់ខ្លួន ទៅលើទឹកដីរុស្ស៊ីបន្ថែមទៀត។

ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ ទៅលើទឹកដីរុស្ស៊ី ក៏ត្រូវបានភាគីរុស្ស៊ី អះអាងថា ពិតជាមានមែន។

អភិបាលក្រុងមូស្គូ លោកស៊ើហ្គេ សូប៊ីយ៉ានី បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានស្ទាក់ចាប់ដោយជោគជ័យ និងបានបាញ់ទម្លាក់ យន្ដហោះគ្មានមនុស្សបើកឬ (UAV) ដែលប៉ុនប៉ងហោះហើរឆ្ពោះទៅកាន់ក្រុងមូស្គូ ស្ថិតក្នុងបរិវេណសង្កាត់លីយុប៊ើតស៊ី(Lyubertsy)ក្នុងតំបន់ក្រុងមូស្គូ។ នៅក្នុងឧបទ្ទវហេតុនោះ ពុំត្រូវបានគេរាយការណ៍ពីការរងរបួស ឬខូចខាតទ្រព្យសម្បត្ដិអ្វីឡើយ។

អភិបាលតំបន់ឃើស បានថ្លែងថា យានដ្រូនអ៊ុយក្រែនពីរគ្រឿង បានវាយប្រហាទៅលើសង្កាត់ ឃើឆាតូវ(Kurchatov) បណ្ដាលឲ្យអគាររដ្ឋាភិបាល១ខ្នង លំនៅឋានអ្នកស្រុកមួយខ្នងរងការខូចខាត។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូន អ៊ុយក្រែន១គ្រឿង ដែលប៉ុនប៉ងវាយប្រហារហេដ្ឋារចនាសម្ព័ន ក្នុងតំបន់បេលហ្គារ៉ូត។

យោងតាមឧត្ដមសេនីយត្រី កូណាសិនកូវ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា គ្រាន់តែ មួយសប្ដាហ៍ប៉ុណ្ណោះ អាកាសយានគ្មានមនុស្សបើក UAVចំនួន២៨១គ្រឿងរបស់អ៊ុយក្រែន ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបាញ់ទម្លាក់។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាអែល ប៉ូដូលីយ៉ាក់ បាននិយាយ នៅក្នុងបទសម្ភាសមួយកាលពី ថ្ងៃសៅរ៍ថា ការវាយប្រហារដោយយានដ្រូនទៅលើទឺកដីរុស្ស៊ី នឹងត្រូវបង្កើនទ្វេដង។ អត្ថបទ មករា (Makara)

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm