សណ្ឋាគារនានាក្នុងក្រុងញូដេលី ត្រូវបានគេតុបតែងយ៉ាងពិសេស ដើម្បីទទួលស្វាគមន៍គណៈប្រតិភូបរទេសសម្រាប់ជំនួបកំពូលG20 ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩កញ្ញាខាងមុខ។

សណ្ឋាគារជាច្រើន កំពុងរៀបចំយ៉ាងពិសេស ដើម្បីផ្ដល់នូវការស្វាគមន៍ដ៏អស្ចារ្យមួយ ដល់ភ្ញៀវជាមួយនឹងពិធីវប្បធម៌មួយចំនួនទៀតផងដែរ។ ក្រុមមេចុងភៅ បាននិយាយថា បញ្ជីមុខម្ហូបចម្រុះពិសេសៗ ត្រូវបានរៀបចំជាស្រេច ដើម្បីបង្ហាញមុខម្ហូបលោកខាងលិចជាមួយនឹងរបៀបរបស់ជនជាតិឥណ្ឌា។
ជំនួបកំពូលរយៈពេល២ថ្ងៃ នឹងមានបញ្ជីឈ្មោះភ្ញៀវលំដាប់ខ្ពស់បំផុត ដែលឥណ្ឌាមិនធ្លាប់បានទទួលស្វាគមន៍មុន ចាប់ពីប្រធានាធិបតីអាមេរិក ចូដិនរហូតដល់នាយករដ្ឋមន្រ្ដីអង់គ្លេស រីស៊ី ស៊ូណាក់ និងរជ្ជទាយាទព្រះអង្គម្ចាស់ ម៉ូហាមេត ប៊ីន សាល់ម៉ាន់ មកពីរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ អត្ថបទ មករា
